ប្រហែលជាមានប្រិយមិត្តជាច្រើនធុញទ្រាន់នឹង Notification របស់កម្មវិធី ឬ សារដំណឹងផ្សេងៗ នៅពេលដែលខ្លួន កំពុងតែទស្សនាវីដេអូយ៉ាងជក់ចិត្ត ហើយមិនចង់អោយ Notification របស់កម្មវិធី ឬ ហ្គេមទាំងនោះលោតមករំខាន អារម្មណ៍របស់លោកអ្នកឡើយ។
ដូច្នេះខេមបូសូមធ្វើការ ណែនាំ Tweak មួយដែលមានឈ្មោះថា NoBanner ជា Tweak សម្រាប់ Pause បានន័យថា នៅពេលដែលលោកអ្នក កំពុងតែ ទស្សនាវីដេអូ ណាមួយ គឺរាល់ ដំណឹង Notification កម្មវិធី ឬ ហ្គេមដែលមាននៅលើ Device របស់លោកអ្នកត្រូវបាន ផ្អាកជាបណ្តោះ អាសន្ន ហើយមិនអាច លោតមករំខានប្រិយមិត្តឡើយ។ ក្រោយពេលដែលទស្សនា វីដេអូ របស់ប្រិយមិត្ត ចប់ Notification ទាំងនោះ នឹង លោតមកដោយ ស្វ័យប្រវត្តិ តែម្តង។ តោះសាកល្បងតម្លើង ទាំងអស់គ្នា៖
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
- Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
- សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
- ប្រសិនបើលោកអ្នកមាន Source រួចរាល់គ្រាន់តែធ្វើការ Refresh ជាការស្រេច
- ក្រោយពីធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើការស្វែងរក NoBanner ហើយធ្វើការ Respring Device របស់លោកអ្នក
- ដើម្បីអោយ Device របស់លោកអ្នកដំណើរការកាន់តែរលូន សូមធ្វើការ បិទបើក Device របស់លោកអ្នកឡើងវិញ
- បន្ទាប់ពីធ្វើការ តម្លើងរួចរាល់ លោកអ្នកអាចទស្សនាវីដេអូផ្សេងៗ បានដោយមិនចាំបាច់ ព្រួយបារម្ភ ខ្លាច Notification លោតមករំខានទៀតឡើយ
0 ความคิดเห็น:
แสดงความคิดเห็น