cover
បន្ទាប់ពី TaiG បានបញ្ចេញ កម្មវិធី សម្រាប់ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 8.1.3 ដល់ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 រួចមក កាលពី ម្សិលមិញ ហើយមាន ប្រិយមិត្ត ជាច្រើន បានធ្វើការ Jailbreak ទៅលើ Device របស់ខ្លួន ដោយប្រើប្រាស់ កម្មវិធី TaiG ដោយជោគជ័យ។
ប៉ន្តែដោយសារតែ Cydia Substrate មិនទាន់រួចរាល់ ដូច្នេះលោក អ្នកមិនទាន់ អាចប្រើប្រាស់ Tweak ដែលមាន មុខងារ កំណត់ Settings និង Tweak មួយចំនួន ធំទៀត ឡើយ វាអាច ត្រឹមតែ លេងស្តាយ Font និង តាមរយៈ Bytafont 2 និង អាចធ្វើការ ប្រើប្រាស់ Tweak មួយចំនួន តូចផងនោះ ហើយបន្ទាប់មកក៏មាន បងប្រុសម្នាក់ គាត់មាន ឈ្មោះថា Rotanak Piseth បានស្វែងរក ទីតាំង សម្រាប់ផ្លាស់ប្តូរ អក្សរ Font Khmer នៅលើ iOS 8.3 បានសម្រាប់ iPhone ហើយគាត់បាន ចែករំលែក ស្តាយ Font Khmer មួយនោះ នៅលើ Source របស់គាត់ តែម្តង ដូច្នេះ វាជាដំណឹងល្អ មួយសម្រាប់ ប្រិយមិត្ត ដែលមានបំណង ចង់លេង ស្តាយ Font Khmer នៅលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 ដែល Jailbreak រួចរាល់ ចំពោះ វិធីក្នុងការ លេងស្តាយ Font នេះមិនមាន អ្វីដែលពីបាក ឡើយដោយ គ្រាន់តែធ្វើការ តម្លើងជាការស្រេច ។ តោះសាកល្បង ធ្វើការ តម្លើង ជាមួយនឹង ខេមបូ ឥឡូវនេះ៖
តម្រូវការ
  • All iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8.3
  • iPhone របស់លោកអ្នក ដែល Jailbreak រួចរាល់ និង មាន Cydia រួចជាស្រេច



វិធីតម្លើង និង របៀបប្រើប្រាស់

  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Sourcehttp://rotanakpiseth.ucoz.com/lovesina
  • ក្រោយពី ធ្វើការ Add Source រួចរាល់សូមធ្វើការ font iOS8.3 Kh Baphnom Old Style ហើយធ្វើការ Respring Device របស់លោកអ្នក ជាការស្រេច
  • សូមធ្វើការផ្ទៀងផ្ទាត់ឈ្មោះអោយបានច្បាស់ មុននឹងធ្វើ ការតម្លើងនេះគឺ Font ដែលមានឈ្មោះថា KH Baphnom ខេមបូសង្ឈឹមថា គាត់នឹងធ្វើការ បញ្ចូល Font ផ្សេងៗ ទៀតដើម្បី ធ្វើការ លេងស្តាយ នៅលើ Device ផ្សេងៗទៀត ស្តាយនេះ ដំណើការ លើតែ iOS 8.3 ប៉ុណ្ណោះ ដូច្នេះ សម្រាប់ប្រិយមិត្ត 8.1.3 សូមមេត្តារង់ចាំ ពីព្រោះគាត់ កំពុងតែ ស្វែងរក ទីតាំងដើម្បី បញ្ចូល Font។

0 ความคิดเห็น:

แสดงความคิดเห็น

 
Top