cover
អ្នក Developer iOS ម្នាក់ដែល មានឈ្មោះថា @iOshXr បានអះអាង ថាគាត់អាច jailbreak iOS 8.4 beta 4 បាន ដោយគ្រាន់តែ ប្រើប្រាស់ កម្មវិធី jailbreak (Tools) ថ្មីរបស់ TaiG ជំនាន់ 2.0.0។ អ្នកក៏បានដឹង ហើយដែរថា ជំនាន់ចុងក្រោយ នៃកម្មវិធី Jailbreak របស់ក្រុមហែកគុក TaiG នេះគឺអាច jailbreak iOS 8.1.3 ដល់ iOS 8.3 បានយ៉ាង មានប្រសិទ្ធិភាព ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ ដើម្បីសម្រេច ការហែកគុក iOS 8.4 beta 4 របស់គាត់ អោយជោគជ័យនោះ គឺគាត់ត្រូវ ប្រើប្រាស់ រយៈពេល 5 នាទីដើម្បី បំបែកកូដ ហើយនឹង 10 នាទីទៀត ដើម្បីបន្ថែមកូដ ទៅលើ កម្មវិធីចាស់ ហើយបង្កើត កម្មវិធីថ្មី។ ប្រសិនបើ វាជាការពិតនោះ ដូចនេះ​យើង ប្រាកដជាអាច jailbreak iOS 8.4 បានឆាប់ៗ ក្នុងពេល ខាងមុខ ហើយវា នឹងកាន់តែ អាចទៅរួច ប្រសិនបើ ក្រុមហ៊ុនយក្ស Apple មិនបិទ ឬជួសជុល នូវចន្លោះ ខ្វះខាត របស់ខ្លួន ដែលត្រូវបាន បំបែក (exploit) ដោយក្រុម TaiG។
ខាងក្រោមនេះ គឺជារូបភាព (screenshot) ដែលជា អំណះអំណាង របស់ developers ដែលពួក គាត់បាន អះអាងថា iOS 8.4 អាច jailbreak បាន ហើយនឹង រូបភាព (screenshot) ដែលមាន កម្មវិធី cydia នៅក្នុង ជំនាន់ iOS 8.4 b4 ដោយប្រើប្រាស់ ជាមួយនឹង កម្មវិធី jailbreak របស់ក្រុម TaiG !!!
1
យ៉ាងណាមិញ ក៏មាន iOS hacker ល្បីមួយរូបទៀត ផងដែរ គឺ @i0n1c ដោយគាត់បាន បង្ហោះជាមតិ នៅលើ បណ្តាណសង្គម tweeter ចំពោះអំណះអំណាង ខាងលើថា “ប្រសិនបើ រឿងនេះ គឺជារឿងពិតនោះ (jailbreak ទៅលើ iOS 8.4 b4) អញ្ចឹងវា ក៏អាច jailbreak បានផងដែរ ចំពោះ iOS 8.4 official នោះ”។
2

    0 ความคิดเห็น:

    แสดงความคิดเห็น

     
    Top