ប៉ុន្តែចាប់តាំងពី iOS 8.3 មួយនេះ បានទទួលការ jailbreak រួចមក លោកអ្នក ក៏អាចមានសិទ្ធិ គ្រប់គ្រាន់ ក្នុងការ ចូលមើល File System បានដូចមុន ផងដែរ ដោយគ្រាន់តែ តម្លើង Tweak មួយប៉ុណ្ណោះ។ យ៉ាងណាមិញ ចំពោះ tweak មួយនេះ គឺមិនមាន នៅក្នុង Source ធម្មតានោះទេ គឺទាល់តែ ប្រិយមិត្តធ្វើការ Add Source បន្ថែមទើបបាន ដែល Source នោះគឺជាកម្មសិទ្ធិ របស់ក្រុមហែកគុក TaiG ដែលមាន អាស័យដ្ឋានថា http://apt.taig.com ។ ដូច្នេះដើម្បី អាចតម្លើង tweak មួយនេះបាន សូមអាន និងអនុវត្ត តាមការណែនាំ ដូចខាងក្រោម !!
តម្រូវការ៖
- iDevice ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ iOS 8.3
- ត្រូវតែធ្វើការ jailbreak អោយបានត្រឹមត្រូវ និងតម្លើងនូវ ជំនាន់ចុង ក្រោយរបស់ Cydia
- ជាដំបូងសូមចូលទៅកាន់ Cydia រួចធ្វើការបន្ថែម Source ខាងលើ ដោយនៅក្នុង Cydia ចុចលើ Sources > Edit > Add > វាយបញ្ចូល “apt.taig.com” (ហាមលុប http:// ហើយត្រូវ វាយបន្ត) > ចុច Add Source រួចរង់ចាំដល់ វាដំណើរ ការចប់។
- បន្ទាប់ពី Add Source ខាងលើ រួចរាល់ហើយ នៅក្នុង Cydia ដដែលសូម ចូលទៅកាន់ កន្លែង Search រួចធ្វើការ ស្វែងរក ដោយវាយពាក្យ “TaiG AFC2” រួចចុចលើវា > យក Install > Confirm រួចរង់ចាំ ដល់វាដំណើរ ការចប់ រួចចុច Reboot ជាការស្រេច។
ជាចុងក្រោយ សូមបញ្ជាក់ ផងដែរថា ចំពោះការ បើកសិទ្ធិ ដើម្បីមើល ឬកែរប្រែ File System ម្តងនេះ គឺមានលក្ខណៈ ខុសពីជំនាន់ ចាស់ៗមុនៗ ដោយវា បង្ហាញជា Folder ប្លែកៗ មិនដូច មុនឡើយ។
0 ความคิดเห็น:
แสดงความคิดเห็น