ដូច្នេះសម្រាប់ប្រិយមិត្តដែល មិនចង់ប្រើប្រាស់ កម្មវិធី Facebook Messenger អាចធ្វើតាមការណែនាំរបស់ខេមបូ បាន វាគឺជា វិធីសាស្ត្រក្នុងការ Downgrade (ទម្លាក់) Version របស់កម្មវិធី ហ្វេសបុក ហើយរបៀបទម្លាក់ ជំនាន់ របស់កម្មិវធី ហ្វេសប៊ុកនេះ មិនមានអ្វីដែលលំបាកឡើយ ដោយគ្រាន់តែធ្វើតាមការណែនាំរបស់ខេមបូ ប៉ុណ្ណោះ។ ដោយសារតែចាប់ពីជំនាន់ កម្មវិធីហ្វេសបុក 27.0 មក Tweak Facebook ++ មិនអាចធ្វើការ Bypass បិទកម្មវិធី Facebook Messenger បានឡើយ ដូច្នេះមានតែវិធីសាស្ត្រទម្លាក់ជំនាន់របស់ កម្មវិធីហ្វេសបុកប៉ុណ្ណោះ។ ដោយសារតែ វិធីសាស្ត្រនេះ ត្រូវការតម្លើង Tweak ដល់ទៅពីរ ដូច្នេះខេមបូមិនអាចធ្វើការ រៀបរាប់ជូនប្រិយមិត្ត នៅខាងលើបានច្រើននោះ ទេ តោះសាកល្បងអនុវត្តន៍ទាំងអស់គ្នា៖
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 8.4
- Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
- មានកម្មវិធី ហ្វេសប៊ុក រួចជាស្រេច (មិនថាជំនាន់ណានោះទេ)
- សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
- ប្រសិនបើលោកអ្នក មាន Source នេះរួចរាល់ សូមធ្វើការ Refresh ជាមុនសិន
- បន្ទាប់មកសូមធ្វើការ ស្វែងរក Facebook ++ (No ADS) ហើយធ្វើការតម្លើង និង Respring Device របស់លោកអ្នក
- ដើម្បីអោយ Device របស់លោកអ្នក ដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នកឡើងវិញ
- ក្រោយពេលដែលដំណើរការខាងលើចប់សព្វគ្រប់ហើយ សូមចូលទៅកាន់ Cydia ម្តងទៀតរួចធ្វើការ Add Source http://beta.unlimapps.com/
- រួចធ្វើការស្វែងរក FBDowngradeEnabler នៅក្នុង Source មួយនេះ និងធ្វើការតម្លើង និង Respring Device របស់លោកអ្នក
- ដើម្បីអោយ Device របស់លោកអ្នក ដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នកឡើងវិញ
- ប្រសិនបើលោកអ្នកបានបើកកម្មវិធី ហ្វេសប៊ុក សូមធ្វើការបិទវាចេញពី Multitasking Bar ហើយបើកវាម្តងទៀត វានឹងលោតពាក្យថា Downgrade នឹងមួយទៀតគឺ No Thank សូមចុចពាក្យ Downgrade ហើយរង់ចាំវាទាញយក កម្មវិធី ហ្វេសបុក មួយទៀតរហូតដល់ចប់
- នៅពេលដែលវាទាញយក ចប់វានឹង Replace (ជាន់) ពីលើកម្មវិធី ហ្វេសប៊ុកជំនាន់ ថ្មីដោយខ្លួនហើយ
- បន្ទាប់មកសូមលុបកម្មវិធី Facebook Messenger ចេញពី Device របស់លោកអ្នកជាការស្រេច
- សូមបើកកម្មវិធី ហ្វេសប៊ុក ចុចពាក្យ More > FB++ Settings > ហើយបើក Use In App Messenger ជាការស្រេច និងបិទបើក កម្មវិធីហ្វេសបុកឡើងវិញ
បញ្ជាក់៖ ប្រសិនបើលោកអ្នកចង់ធ្វើការ តម្លើង សូមធ្វើតាមការណែនាំរបស់ខេមបូ តាមលំដាប់លំដោយ ប្រសិនបើមានបញ្ហាអ្វីមួយ ខេមបូមិនទទួលខុសត្រូវឡើយ ចំពោះប្រិយមិត្ត ដែលមិនបានធ្វើតាមការណែនាំរបស់ខេមបូ បានត្រឹមត្រូវ។ ប្រសិនបើមិត្តអ្នកអានមានចម្ងល់ត្រង់ចំនុចណា មួយខេមបូនឹងព្យាយាមដោះស្រាយជូនប្រិយមិត្តតាមរយៈ Comment ខាងក្រោម សូមអរគុណ។
0 ความคิดเห็น:
แสดงความคิดเห็น