ដោយសារតែ iPhone មួយចំនួនមានជាប់ Lock ដូចនេះអ្នកប្រើក៏ប្រើប្រាស់ទ្រនាប់ជើងស៊ីម មកដាក់ទើបអាចដំនើរការប្រព័ន្ធទូរស័ព្ទអាចធ្វើការខលចេញ ចូលបាន ប៉ុន្តែពួកគេនៅពិបាក មួយទៀតត្រង់មិនអាចឆែក លុយបាននៅពេល ដែលគេអាប់ដេត iPhone របស់គេទៅកាន់ជំនាន់ថ្មី។ ពេលនេះ អ្នកដែលប្រើប្រាស់ iPhone ម៉ូឌែលនេះអាចនឹងអស់ កង្វល់ជាមួយបញ្ហាមួយនេះ ដោយសាក ដំឡើង tweak នេះបាន ដើម្បីងាយស្រួលក្នុងការឆែកលុយ។
សូមអានការណែនាំខាងក្រោម ដើម្បីធ្វើការដំឡើង៖
- មុនដំបូង អ្នកត្រូវប្រាកដថា iPhone នោះ មានការ Jailbreak រួចរាល់ រួចលោកអ្នកអាច ចូលទៅកាន់ Cydia បន្ទាប់ចុចចូល Sources រួចចុចលើពាក្យ Edit និងចុច Add បន្ទាប់មកវាយ http://bovor.net/ios រួចចុច Add Sources ហើយចាំវាយដំនើរការចប់ស្រួលបួល អ្នកអាចចុចលើពាក្យ Return to Cydia
- ពេលនោះ អ្នកអាចទៅកាន់កន្លែង Search ដើម្បីស្វែងរក tweak មួយឈ្មោះ Fix USSD iOS 7.X សំរាប់ iOS7, Fix USSD iOS8.2 to 8.4 សំរាប់ iOS 8.2 ដល់ 4 ឬ Fix USSD iOS 8.X សំរាប់ iOS8.0 ដូចនេះអ្នកគ្រាន់តែដំឡើង tweak ណាមួយបានហើយ តាមប្រព័ន្ធប្រតិបត្តិការ នៅលើស្មាតហ្វូនរបស់អ្នក និងធ្វើការ Reboot ។ បន្ទាប់ពីតម្លើង Tweak មួយនេះហើយ វានឹងដំណើរការ ដោយស្វយ័ប្រវត្តិ ហើយអ្នកក៏អាចឆែក មើលលុយក្នុងគណនី ក្នុងស៊ីមរបស់ លោកអ្នកជាធម្មតា។
បើមាន មិត្តអ្នកអាន កំពុងប្រើប្រាស់ iPhone ប្រភេទនេះ ឬស្គាល់អ្នកប្រើវា គួរតែ សាកប្រើប្រាស់ ដើម្បីទទួលបាន ភាពងាយស្រួល នៅពេលឆែកលុយ ឬអាចណែនាំ tweak នេះដល់ អ្នកដទៃទៀត ដែល ប្រើប្រាស់ iPhone ប្រភេទនេះ ក៏បានដែរ ដើម្បីឲ្យ ពួកគាត់មានភាព ងាយស្រួល ក្នុងការឆែកលុយផង។
0 ความคิดเห็น:
แสดงความคิดเห็น