ដូចនេះមធ្យោបាយ ដែលល្អបំផុត ដែលមិត្តអ្នកអាន គួរតែអនុវត្ត ហើយអាច ជៀសវាងនូវ បញ្ហាទាំងនោះ បានគឺ ត្រូវតែធ្វើការ update តាមរយៈកុំព្យូទ័រ ដោយ Restore តាមរយៈកម្មវិធី iTune ផ្ទាល់ ឬក៏ទាញយក Firmware ពីវេបសាយណាមួយសិន សឹមធ្វើការ Restore តាម iTune ក៏បាន។
ខាងក្រោមនេះ គឺជាការណែនាំ ដែលនឹងបង្ហាញ មិត្តអ្នកអាន អំពីការ update តាមរយៈ iTune នៅលើកុំព្យូទ័រ !!
ជំហានទី១៖ ទាញយក Firmware iOS 8.4 ខាងក្រោមនេះ
សូមចុចលើ ឈ្មោះរបស់ ស្មាតហ្វូន របស់អ្នក អោយបានត្រឹមត្រូវ (បញ្ជាក់៖ GSM=ប្រើស៊ីមបាន, CDMA=មិនអាចប្រើស៊ីមបាន)
- iPad Air 2 (6th generation WiFi)
- iPad Air 2 (6th generation Cellular)
- iPad Air (5th generation WiFi + Cellular)
- iPad Air (5th generation WiFi)
- iPad Air (5th generation CDMA)
- iPad (4th generation CDMA)
- iPad (4th generation GSM)
- iPad (4th generation WiFi)
- iPad mini (CDMA)
- iPad mini (GSM)
- iPad mini (WiFi)
- iPad mini 2 (WiFi + Cellular)
- iPad mini 2 (WiFi)
- iPad mini 2 (CDMA)
- iPad mini 3 (WiFi)
- iPad mini 3 (Cellular)
- iPad 3 Wi-Fi (3rd generation)
- iPad 3 Wi-Fi + Cellular (GSM)
- iPad 3 Wi-Fi + Cellular (CDMA)
- iPad 2 Wi-Fi
- iPad 2 Wi-Fi + 3G (GSM)
- iPhone 5 (CDMA)
- iPhone 5 (GSM)
- iPhone 5c (CDMA)
- iPhone 5c (GSM)
- iPhone 5s (CDMA)
- iPhone 5s (GSM)
- iPhone 6
- iPhone 6 Plus
- iPhone 4s
- iPod touch (5th-generation)
ក្រោយពីបានទាញយករួចរាល់ហើយ សូមអនុវត្ត តាមជំហាន ខាងក្រោម បន្តទៀត។
***បំរាម៖ សូមធ្វើការ Backup រូបភាព, លេខទូរស័ព្ទរបស់អ្នក និងឯកសារសំខាន់ ផ្សេងៗ ទុកជាមុន ព្រោះបន្ទាប់ពី Restore រួចគឺវានឹង ធ្វើការលុប សម្អាតអោយទៅ ជាទូរស័ព្ទថ្មី !!
- សូមដោតខ្សែពី ទូរស័ព្ទរបស់អ្នក ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune នៅលើកុំព្យូទ័រ របស់អ្នក
- បន្ទាប់មកទៀត នៅក្នុងកម្មវិធី iTune សូមចុចទៅលើ រូបទូរស័ព្ទ របស់អ្នក
- បន្ទាប់មកគ្រាន់តែចុចលើប៊ូតុង “Shift” (នៅលើ Keyboard) អោយជាប់ (កុំទាន់ព្រលែង) រួចយក Mouse ទៅចុចលើពាក្យ “Restore” ឬ “Update” ពេលនោះ វានឹងអោយ យើងរើសទីតាំងនៃ Firmware ដែលយើង បានរក្សាទុក ឬបានទាញយកទុក
- បន្ទាប់មក គ្រាន់តែស្វែងរក និងចុច២ដង ទៅលើ Firmware ដែលបាន ទាញយកនោះ វានឹងធ្វើការ Restore អោយយើង ជាក់ជាមិនខាន ដូចនេះសូម ធ្វើការរង់ចាំ។
បន្ទាប់ពីបាន Restore បានដោយជោគជ័យហើយ នៅលើទូរស័ព្ទ របស់អ្នក សូមធ្វើការ Set Up ទៅជាទូរស័ព្ទថ្មី (ហាមយក Restore ពី iCloud ឬ iTune) រួចអនុវត្តវា អោយដល់ Menu Homescreen។
0 ความคิดเห็น:
แสดงความคิดเห็น