ថ្ងៃ​នេះក្រុម​ការងារ​ CAMBO-SKILLS  យើង​ខ្ញុំ​នឹង​នាំ​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​មក​ស្វែង​យល់​ពី​វិធី​សាស្រ្ត​ក្នុង​ការ​ឲ្យ Gmail របស់​យើង​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ដែល​បាន​ផ្ញើរ​ជា E-mail មក​កាន់​ Gmail របស់​យើង​ទាំង​អស់​គ្នាជាមួយនិង Contact Info​។ ដើម្បី​អាច​ធ្វើ​បាន​ដំបូង​យើង​ត្រូវ​ Sign-in ចូល​ទៅ​ក្នុង​ Gmail របស់​យើង​ជាមុន​សិន​។ សន្មត់​ថា​អ្នក​ទាំង​អស់​គ្នា​បាន​ចូល​ទៅ​ដល់​ Account Gmail របស់​អ្នក​រួច​មក​ហើយ​ដូច្នេះ​យើង​មក​មើល​ទាំង​អស់​គ្នា​ថា​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ​ដើម្បី​អាច​ដាក់​បាន។
ជំហានទី១៖ យើង​ត្រូវ​ចូល​ទៅ​កាន់​ Setting ដែល​នៅ​ចុង​ខាង​ស្តាំ​​ខាង​ក្រោម​រូប​របស់​យើង​។ សូម​មើល​រូប​ទាំង​អស់​គ្នា​៖
ជំហានទី២៖ ​ប្រិយ​មិត្ត​ត្រូវ​ Scroll Down ដើម្បី​រក​ Tab មួយ​ដែល​មាន​ឈ្មោះ​ថា​ Signature បន្ទាប់មក សូម​ប្រិយ​មិត្ត​ជ្រើស​រើស​យក​ Signature On ហើយ​ត្រង់​កន្លែង​ Text field ប្រិយ​មិត្ត​អាចសរសេ Contact ឬ Signature ​ដែល​ប្រិយ​មិត្ត​ចង់​ចាប់​ផ្តើម​ដាក់​ឲ្យ​ Gmail របស់​ប្រិយមិត្ត​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​កាន់​ E-mail ដែល​គេ​ផ្ញើរ​មកជាមួយ​ Signature  ដោយ​ស្វ័យប្រវិត្ត​។
ចំណាំ៖ប្រសិន​បើ​ប្រិយ​​មិត្តត្រូវតែធ្វើកា Save Change នូវ Setting ដែលបានកំណត់ទុកនោះ​។ 
យើង​អាច​ធ្វើ​ការ​សាក​ល្បង​ដោយ​ការ​យក​ E-mail ដទៃ​ទៀត​មក​ធ្វើ​ការ​សាក​ល្បង​។ សូម​មើល​រូប​ទាំង​អស់​គ្នា


រៀបរៀងដោយ៖ វ៉ាន់ដេត

0 ความคิดเห็น:

แสดงความคิดเห็น

 
Top