iOS9 នឹង​ស្នើសុំ​អ្នកប្រើប្រាស់​ទាំងអស់​លុប​កម្មវិធី​ចោល​ ក្នុងករណី​ដែល​ទូរស័ព្ទ​ដែល​នឹង​ត្រូវ​តំលើង​ទៅ​កាន់ iOS9 មិន​មាន​ទំហំ​គ្រប់គ្រាន់​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ក្នុង​ប្លុក​របស់​ Apple។




ដំណឹង​នៃ​ការ​ស្នើសុំ​លុប​​កម្មវិធីនេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ បន្ទាប់​ពី​អ្នកប្រើប្រាស់​មួយ​ចំនួន​បាន​តំឡើង​ iOS ចាស់​ៗ​របស់​ពួក​គេ​ទៅ​កាន់​ iOS9 ដែល​ទើប​នឹង​ដាក់​អោយ​ប្រើប្រាស់​សា​កល្បង​កាល​ពីពេលថ្មី​ៗនេះ​។ ប៉ុន្តែ​រាល់​កម្មវិធី​ទាំងអស់​ដែល​បាន​លោក​អ្នក​បាន​ជ្រើសរើស​រក្សា​ទុក វា​នឹង​បញ្ចូល​មក​វិញ នៅ​ពេល​ដែល​ការ​តំឡើង​ថ្មី​ត្រូ​វ​បាន​បញ្ចប់​​ដោយ​ស្វ័យ​ប្រវត្តិ​។

សម្រាប់ទំហំ​ចាំបាច់​ដែល​ iOS9 ត្រូវ​ការ​ក្នុងពេល​កំពុងតំឡើង​នោះ​គឺ 16GB ហេតុ​នេះ​បើសិន​ជា​ Devies ណា​ដែល​មានទំហំ​ត្រឹម​តែ 16GB ហើយ​បាន​ប្រើប្រាស់​ដោយ​ កម្មវិធី​ ជាច​្រើន​នោះ គឺ​មិន​អាច​តំលើង​ថ្មី​បាន​ទេ ដរាបណា​អ្នកប្រើប្រាស់​មិន​អនុញ្ញាតិ​អោយ​ iOS9 ធ្វើការ​ស្នើសុំ​លុប​ចោល​ខ្លះ​នោះ​។

សូម​អាន​ផងដែរ៖ របៀប​តំឡើង​ iOS9 ដោយ​ខ្លួន​ឯង​
សូន​អាន​បន្ថែម​ ពីរបៀប​នៃ​ការ​តំឡើង​ iOS9៖ How to upgrade your iPhone to new iOS 9?

តម្រូវការ​ និង​ការ​តំឡើង
  • ចាប់​ពីត្រឹម​ iPhone 4s 16GB មក​លោក​អ្នក​អាច​​តំឡើង​បាន
  • កុំ​ព្យូទ័រ​ដែលមាន​ iTunes និង​មានភ្ជាប់អិនធើណិត
  • សម្រាប់​ការដំឡើង​លើ​ម៉ាស៊ីន​ សូម​ចុច​ Shift Key រួចចុច​ Check for update បន្ទាប់​មក​ជ្រើសរើស​ Firmware ដែល​ទើប​នឹង​ទាញ​យក​មក​។ សម្រាប់​ការតំឡើង​ដោយ​ស្វ័យ​ប្រវត្តិ​តាម​អិនធើណិត​ លោក​អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូតុង Check For Updates បន្ទាប់​មក​ iTunes នឹង​ធ្វើការ​ប្រមូល​ពត៌មានរបស់​លោក​អ្នក​ (Apple ID) រួច​ចាប់​ផ្តើមតំឡើង​តែម្តង​។
  • ការ​តំឡើង​យូរឺឆាប់ អាស្រ័យ​លើ​ដំណើរការ​អិនធើណិតរបស់​លោកអ្នក​
សូម​អាន​ផងដែរ៖ របៀប​តំឡើង​ iOS9 ដោយ​ខ្លួន​ឯង​
សូន​អាន​បន្ថែម​ ពីរបៀប​នៃ​ការ​តំឡើង​ iOS9៖ How to upgrade your iPhone to new iOS 9?

0 ความคิดเห็น:

แสดงความคิดเห็น

 
Top