យោងតាម ការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP)បានឲ្យដឹងថា ខេត្តសៀមរាបនៃប្រទេសកម្ពុជាដែលជាទីតាំងរបស់ប្រាសាទអង្គរដ៏ ល្បីល្បាញត្រូវបានជាប់ចំណាត់ថ្នាក់ទី៤ក្នុងបញ្ជីបណ្តាទីក្រុងដ៏ ល្អបំផុតរបស់ពិភពលោកប្រចាំឆ្នាំ២០១៤ ដែលរៀបចំដោយ ទស្សនាវដ្តី Travel + Leisure ។ជារៀងរាល់ឆ្នាំអ្នកអានទស្សនាវដ្តីTravel + Leisure បានបោះឆ្នោត សម្រាប់ទីក្រុងគោលដៅដែលពួកគេពេញចិត្ត។
ទីក្រុងដែលបានជាប់ចំណាត់ថ្នាក់ជាទីក្រុងល្អបំផុតក្នុងពិភពលោក ប្រចាំឆ្នាំ២០១៤ដទៃទៀត រួមមាន៖ទីក្រុងតូក្យូនៃប្រទេសជប៉ុនបានជាប់ចំណាត់ថ្នាក់ទី១ ទីក្រុងCharleston របស់ស.រ.អា. ខាងត្បូង (ជាប់ចំណាត់ថ្នាក់ទី២) ទីក្រុងFlorence នៃប្រទេសអ៊ីតាលី (ជាប់ចំណាត់ថ្នាក់ទី៣) ទីក្រុង Rome នៃប្រទេសអ៊ីតាលី (ជាប់ចំណាត់ថ្នាក់ទី៥) ទីក្រុងIstanbul នៃប្រទេសតួកគី (ជាប់ចំណាត់ ថ្នាក់ទី៦) ទីក្រុងSeville នៃប្រទេសអេស្បាញ (ជាប់ចំណាត់ថ្នាក់ទី៧) ទីក្រុងBarcelona នៃប្រទេស អេស្បាញ (ជាប់ចំណាត់ថ្នាក់ទី៨) និងទីក្រុងMexico (ជាប់ចំណាត់ថ្នាក់ទី៩)។
ទន្ទឹមនឹងនេះដែរសារព័ត៌មានទេសចរណ៍CNN បានបន្ថែមថាខេត្តសៀមរាបនៃប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមទីក្រុងចំនួន១១ដែលមានភាពរួសរាយរាក់ទាក់ជាងគេក្នុង ពិភពលោកតាមការស្ទង់មតិជ្រើសរើសរបស់អ្នកអានជារៀងរាល់ឆ្នាំនៃទស្សនា វដ្តីConde Nast Traveler។
បន្ថែមពីលើនេះទៀតប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាដែលជាតំបន់ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូត្រូវបានទទួលជាម្ចាស់ជើងឯក Archaeo Madness ប្រចាំឆ្នាំនេះបន្ទាប់ពីទទួលបានផ្តូលគូប្រកួតCaracolដែលជាតំបន់ ម៉ាយ៉ាធំបំផុតនៅប្រទេសBelize នៅក្នុងការប្រកួតជុំជើងឯកកាលពីថ្ងៃទី១៧ខែតុលាកន្លងទៅនេះ៕
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น