ចំពោះប្រិយមិត្ត ដែលជា អ្នកគាំទ្រ ប្រព័ន្ធ Android និងកំពុងតែ ប្រើប្រាស់ ផងដែរ ប្រាកដជា ស្គាល់រួច មកហើយ នូវកម្មវិធី មួយនេះ ដែលមាន ឈ្មោះថា “KingRoot”។ ខេមបូ ក៏ធ្លាប់បាន បង្ហាញរួច ម្តងហើយ ផងដែរ ប៉ុន្តែនៅ ថ្ងៃនេះ យើងសូម លើកយក មកបង្ហាញ ម្តងទៀត ដោយសារ តែកម្មវិធី ដែលអាច ធ្វើការ Root ស្មាតហ្វូន និងថេប្លេត បានច្រើន ប្រភេទ បានចេញ នូវជំនាន់ថ្មី ដែលវា បានបន្ថែម មុខងារថ្មីៗ និងធ្វើអោយ ស្គាល់ (supports) នូវឧបករណ៍ ច្រើនជាងមុន ផងដែរ។ ចង់ដឹងថា តើវាមាន បានបន្ថែម ការស្គាល់ (support) ទៅលើ ស្មាតហ្វូន អ្វីខ្លះ សូមតាម ដានអាន ខាងក្រោមនេះ !!
ឧបករណ៍ ដែលបាន បន្ថែមនោះ មានដូចជា៖
  • Sony Xperia Z3
  • Samsung Galaxy S6
  • Lenovo K3 Note
ដើម្បីមើល ឧបករណ៍ ដែលបាន ស្គាល់ស្រាប់ សូមចុចលើ តំណរខាងក្រោម៖
ដើម្បីតម្លើង វាបាន សូមអនុវត្ត តាមការណែនាំ ដូចខាងក្រោម៖
តម្រូវការ៖
  • ទូរស័ព្ទ រឺថេប្លេត Android ដែលដំណើរការ ចាប់ពី ជំនាន់ 0 ដល់ 5.0.x
  • មានថ្មយ៉ាងតិច 20%
របៀប Root៖
  • ចុចទីនេះ ដើម្បីទាញយក កម្មវិធី KingRoot ហើយតម្លើងវា
  • សូមចុច ធីកកន្លែង I understand and … ហើយចុច Install Anyway
  • ក្រោយពី តម្លើងរួចហើយ សូមបើកកម្មវិធី KingRoot ហើយចុចពាក្យ Root ដែលស្ថិត នៅផ្នែក ខាងក្រោម
  • បន្ទាប់មក វានឹងដំណើរការ ដោយខ្លួនវា ហើយយើង គ្រាន់តែ រង់ចាំប្រហែល ជា 2 នាទី នឹងរួចរាល់
  • ប្រសិនបើ ជោគជ័យ វានឹងបង្ហាញ សញ្ញាធីក ពណ៌បៃតង ហើយអ្នក នឹងឃើញ មានកម្មវិធី KingUser លោតនៅ ក្នុង មឹនុយ កម្មវិធីអ្នក
  • ប្រសិនបើ វាមិនជោគជ័យ វានឹងបង្ហាញ សារពណ៌ក្រហម ឬរូបកុំព្យូទ័រ
1
កម្មវិធីនេះ មានសមត្ថភាព អាចធ្វើការ Root ទូរស័ព្ទបាន ច្រើនម៉ូឌែលបំផុត ហើយវាក៏ ចំណាយពេល តិច ផងដែរ។ ដើម្បីដឹងកាន់ តែច្បាស់ថា ទូរស័ព្ទរបស់អ្នក ពិតជាបាន Root ដោយជោគជ័យ រឺក៏អត់នោះ អ្នកអាច សាកល្បង ប្រើកម្មវិធី Root Checker បាន។
នៅពេលដែល អ្នកប្រើ ប្រាស់កម្មវិធី Root ផ្សេងៗ កម្មវិធី KingUser នឹងសួររក ការអនុញ្ញាត្តិ ថា Allow រឺ Deny។ សូមជ្រើស រើសយក ពាក្យ Allow ជានិច្ច ដើម្បីអាច ប្រើប្រាស់ កម្មវិធីទាំង នោះកើត។
ការ Root មានអត្ថប្រយោជន៍ ច្រើនណាស់ ព្រោះអី នឹងធ្វើ អោយយើង អាចធ្វើការ កែច្នៃ បើក ប្រើប្រាស់ កម្មវិធី ពិសេសៗ ដែលទូរស័ព្ទ ធម្មតា មិនអាច ធ្វើបាន។ ដើម្បីដឹងថា តើការ Root វាមានអត្ថ ប្រយោជន៍ សំខាន់ អ្វីខ្លះនោះ សូមចុចទីនេះ។ Root ក៏មានគុណ វិបត្តិមួយ ចំនួនផងដែរ ហើយដើម្បីដឹង ច្បាស់នោះ សូមចុចទីនេះ
បញ្ជាក់៖ ការ Root គឺវាអាច នឹងប៉ះពាល់ ដល់ស្មាតហ្វូន មួយចំនួនតូច ដូចនេះយើងខ្ញុំ មិនទទួល ខុសត្រូវ លើការ ខូចខាត ណាមួយឡើយ។

0 ความคิดเห็น:

แสดงความคิดเห็น

 
Top