រឿងដ៏គួរឲ្យខកចិត្ត បានកើតមានឡើងចំពោះក្រុមធំជម្រើសជាតិកម្ពុជា ជាថ្មីម្តងទៀត ខណៈក្រុមម្ចាស់ផ្ទះមួយនេះបានបន្តចាញ់ក្រុមភ្ញៀវអាហ្វហ្គានីស្ថាន ក្នុងការប្រកួតជម្រុះលើកទី ២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ប្រចាំតំបន់ទ្វីបអាស៊ី ជុំទី២ ជើងទី១ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារ។
ក្រុមធំកម្ពុជា បានទទួលភាពជូរចត់ម្តងរួចទៅហើយ បន្ទាប់ពីពួកគេបានចាញ់ក្រុមភ្ញៀវសិង្ហបុរី ៤-០ កាលពីសប្តាហ៍មុន។
លទ្ធផលនោះបានបង្ខំឲ្យគ្រូបង្គោលលោក Ohara Kazunori សម្រេចដកកីឡាករក្រុមធំចំនួន ១០ នាក់ និងដាក់ជំនួសវិញដោយក្រុម U23 ចំនួន ១១នាក់ ដោយសង្ឃឹមថា ពួកគេអាចនឹងជួយក្រុមធំកម្ពុជា ឲ្យប្រសើរឡើងវិញបាន។
ទោះបីជាយ៉ាងណា កម្ពុជា នៅតែមិនអាចគេចផុតពីការចាញ់ដដែល ព្រោះទម្រង់លេងរបស់ក្រុមអាហ្វហ្គានីស្ថាន ដែលធ្លាប់ចាញ់ក្រុមស៊ីរី ៦-០ នោះគឺមានភាពមុតស្រួច ប៉ុន្តែមិនអាចធ្វើអ្វីកម្ពុជាបាន រហូតជិតបញ្ចប់ការប្រកួតក្នុងនាទីទី ៨៦ កីឡាករ Mustefa Zazai ជាអ្នករកគ្រាប់បាល់ឲ្យក្រុមភ្ញៀវមួយនេះឈ្នះទាំងប្រផិតប្រផើយ។
កម្ពុជាក៏មានឳកាសវាយបកជាច្រើនលើកច្រើនសារ ប៉ុន្តែពុំមានសំណាង ជាពិសេស នៅពេលដែលមានការប្តូរចូលកីឡាករ ចាន់ វឌ្ឍនាកា ដែលជាកីឡាករដែលអ្នកគាំទ្រកម្ពុជា ចាត់ទុកជាតារាសំណាងនោះ មានឳកាសស៊ុតបញ្ចូលទីនាំមុខ ប៉ុន្តែអកុសល បាល់រត់ទៅបុកបង្គោលទី ដែលជាឳកាសមាសតែមួយគត់សម្រាប់កម្ពុជា។
ជម្រើសជាតិកម្ពុជា ដែលទាញចិត្តអ្នកទស្សនាកើនឡើងគួរឲ្យកត់សម្គាល់នេះ នឹងត្រូវជួបក្រុមជម្រើសជាតិ ស៊ីរី និងជប៉ុនបន្តទៀត ក្នុងវគ្គជម្រុះ FIFA World Cup ប្រចាំតំបន់អាស៊ីនេះ៕
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น