ភ្នំពេញៈ ក្រុម RFL FC, Christianair Tours FC, Y FC និងក្រុម HPL FC នឹងត្រូវឡើងទៅជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់ខ្មែររៀលអ៊ីស្ទេត លើកទី ៤ ប្រចាំឆ្នាំ ២០១៥ បន្ទាប់ពីក្រុមទាំង៤នេះ បានឈ្នះរៀងៗខ្លួន ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។
សម្រាប់ ២ ក្រុមដែលលេងនៅលើទីលាន My Team ក្រុមលេខ ៣ ពូលA HPL FC បានយកឈ្នះក្រុមលេខ ៣ ពូល B Anvaya Keila FC ៤-១ ដូចជាមិនសូវមានភាពតានតឹងប៉ុន្មានឡើយ។ ផ្ទុយទៅវិញក្រុមចំណាត់ថ្នាក់លេខ ១ ពូល A ខណ្ឌពោធិ៍សែនជ័យ បានធ្លាក់ចេញពីការប្រកួតនេះ ដោយមិនអស់ចិត្ត។
នៅក្នុងការប្រកួតនេះ ក្រុមខឍណ្ឌពោធិ៍សែនជ័យ បានស៊ុតបញ្ចូលទីបាន ៣ គ្រាប់ ដើម្បីនាំមុខលើក្រុមលេខ ៤ ពូល B Y FC ប៉ុន្តែ Y FC បានព្យាយាមវាយ ដើម្បីតាមស្មើ ៣-៣ នៅចុងតង់ទី ១ វិញ។
ខណ្ឌពោធិ៍សែនជ័យ បានសុំប្តូរកីឡាករមួយរូប ប៉ុន្តែគណៈកម្មការ មិនបានអនុញ្ញាតនោះទេ ព្រោះសមាជិកថ្មីម្នាក់នេះមិនមានឈ្មោះនៅក្នុងបញ្ជីក្រុមខណ្ឌ ពោធិ៍សែនជ័យ នោះឡើយ នាំឲ្យក្រុមខណ្ឌពោធិ៍សែនជ័យ មិនពេញចិត្ត និងបាននាំគ្នាដើរចេញពីទីលានតែម្តង។
ទង្វើនេះបានធ្វើឲ្យអាជ្ញាកណ្តាលសម្រេចផ្តល់ជ័យជម្នះទៅឲ្យ Y FC ទៅតាមច្បាប់នៃការប្រកួតតែម្តង គឺក្រុមមិនព្រមចូលរួមប្រកួត ត្រូវកំណត់ឲ្យចាញ់។
ចំណែកការប្រកួតនៅលើទីលានដំរីសវិញ ក្រុម Cristianair Tours ជាអតីតក្រុមម្ចាស់ជើងឯកឆ្នាំ ២០១៣ បានទម្លាក់ក្រុមលេខ ២ ពូល B Narita ដោយលទ្ធផល ២-១ ប៉ុន្តែក្រុមខ្លាំងប្រចាំពូល B RFL FC បានយកឈ្នះលើក្រុម Khmer United FC ៤-០ ដើម្បីឡើងទៅជួបក្រុម HPL នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃអាទិត្យនេះ ខណៈក្រុម Cristianair Tours ត្រូវជួបក្រុម Y FC នៅថ្ងៃអាទិត្យនោះដូចគ្នា៕

0 ความคิดเห็น:
แสดงความคิดเห็น