បច្ចុប្បន្ន​មេរោគ Facebook (Facebook virus) កំពុង​រាតត្បាត​យ៉ាង​ខ្លាំង​ដល់​បណ្ដា​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​ កម្ពុជា។ មេរោគ​ផ្ដើម​ចេញ​រាតត្បាត​ដល់​អ្នក​ប្រើ ក្រោម​ទម្រង់​ផ្ញើ​ជា​តំណភ្ជាប់ (Link) ឬ​តំណភ្ជាប់​ខ្លះ​មាន​អម​ដោយ​រូប​មនុស្ស​ស្រី ឬ​រូបភាព​ផ្សេងៗ ហើយ​ផ្ញើ​ចូល​ទៅ​កាន់ Inbox ឬ​ត្រូវ​បាន tag ដោយ friend។ មេរោគ​នោះ​ជា​ប្រភេទ spam message មិន​ស្គាល់​អត្តសញ្ញាណ តែ​មាន​ភាព​ទាក់ទាញ​ឱ្យ​អ្នក​ប្រើ ចាប់អារម្មណ៍​ចុច (click)។ ចុងក្រោយ គណនី ឬ​រហូត​ដល់​កុំព្យូទ័រ​ទាំងមូល​របស់​អ្នក នឹង​ត្រូវ​ឆ្លង ស្ថិត​ក្រោម​ការ​ត្រួតត្រា​ពី​មេរោគ​តែ​ម្ដង។

1408528147MainImage



ក្រុម​ជន​ខិលខូច ឬ hacker មួយ​ចំនួន​បាន​ប្រើ​អន្ទាក់​ក្រោម​រូបភាព​ផ្សេងៗ​គ្នា ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​កាន់កាប់​ប្រព័ន្ធ​កុំព្យូទ័រ ក៏​ដូច​ជា​គណនី​សំខាន់ៗ​របស់​អ្នក​បាន។ អ្នក​ក៏​អាច​ឆ្លង​ប្រភេទ​មេរោគ Malware ចូល​កុំព្យូទ័រ​ផង​ដែរ ដោយសារ​ចុច​លើ​វីដេអូ​ដែល​គេ​បង្ហោះ (post) នៅ​លើ Facebook ដែល​ជា​ប្រភេទ​វីដេអូ​តក់ស្លុត​គួរឲ្យ​ខ្លាច​ផ្សេងៗ ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ដែល​មេរោគ​បញ្ឆោត ឬ​ទាញ​យក (download) កម្មវិធី add-on របស់ browser ជាដើម។

11401160_1656046404625855_4328534898732596881_n



ចំណែក​ពេល​នេះ HACK4SYSTEM សូម​លើក​យក​ប្រភេទ​មេរោគ Spam នេះ​យក​មក​សិក្សា​ជាមួយ​ប្រិយមិត្ត​ទាំង​អស់​គ្នា។ Spam ជា​ប្រភេទ​មេរោគ​ច្រើន​តែ​ចម្លង​ខ្លួន​តាម​អ៊ីមែល ដោយ​ការ​ផ្ញើ​សារ​បញ្ឆោត​ដល់​អ្នក​ប្រើ ឱ្យ​ចុច​លើ​តំណភ្ជាប់ ដើម្បី​នាំ​លោក​អ្នក​ទៅ​កាន់​វែបសាយ​បោកប្រាស់។

1



ចំណែក Spam នៅ​លើ Facebook គឺ​ពាក់ព័ន្ធ​នឹង​ការ​ភ្ជាប់​ទៅ​កាន់​អ្នក​ប្រើ ដោយ​ការ​ផ្ញើ​មាតិកា (content) ឬ​ស្នើ (request) អ្វី​មួយ។ មេរោគ Spam នឹង​ផ្ញើ​ប្រភេទ​សារ bulk message ឬ​ជា​ការ​បង្ហោះ​តំណភ្ជាប់ (link) ឬ​រូបភាព (image) ទៅ​លើ Timeline របស់​អ្នក​ប្រើ និង​ផ្ញើ friend request ទៅ​មនុស្ស​មិន​ដែល​ស្គាល់​ជាដើម។ ពេល​ខ្លះ Spam នាំ​អ្នក​ឱ្យ​ចុច​លើ​តំណភ្ជាប់​មិន​ល្អ (bad link) ផ្សេងៗ ឬ​ដំឡើង​ប្រភេទ​កម្មវិធី​ផ្ទុក​មេរោគ (malicious software)។

+របៀប​ការពារ​មិន​ឱ្យ​ឆ្លង​មេរោគ Facebook ដែល​អ្នក​គួរ​យល់​ដឹង៖
ប្រសិន ​​ឃើញ Friend ផ្ញើ​តំណភ្ជាប់ (link) ចម្លែក ចូល​ទៅ​ប្រអប់​សារ​របស់​អ្នក សូម​កុំ​ចុច​ឱ្យ​សោះ ឬ​យ៉ាង​ហោច​ត្រូវ​សួរ​ទៅ friend នោះ​ជាមុន​សិន។ ផ្ទុយ​ទៅ​វិញ ​ប្រសិន​វា​ពិត​ជា​មេរោគ​មែន នៅ​ពេល​អ្នក​បាន​ចុច​លើ​តំណភ្ជាប់​នោះ វា​នឹង​ធ្វើ​ឱ្យ​គណនី​របស់​អ្នក​ជាប់​ពាក្យ​បញ្ជា (command) ធ្វើ​ការ​ផ្ញើ​តំណភ្ជាប់​ដដែល​នេះ​ទៅ​កាន់​ប្រអប់ inbox របស់ Friend ឬ​ធ្វើការ tag មាតិកា​ទៅ​កាន់ friend តៗ​គ្នា ឬ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក ឈាន​ដល់​ការ​លួច​យក​ព័ត៌មាន​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​អ្នក​ដោយ Hacker ក៏​ថា​បាន។

+របៀប​លុប​មេរោគ ប្រសិន​វា​បាន​ឆ្លង​លើ Facebook របស់​អ្នក៖
ប្រសិន​គណនី​ត្រូវ​បាន​វាយប្រហារ​ដោយ​មេរោគ​ហើយ​នោះ សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖

១) ជំហាន​ដំបូង​បំផុត​គឺ​ត្រូវ​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​គណនី​ជា​បន្ទាន់។ ដើម្បី​ប្ដូរ password សូម​ចូល​ទៅ Settings លើ​គណនី​ដែល​បាន​ឆ្លង រួច​ចុច​ចូល​នៅ​ត្រង់ Password ហើយ​បំពេញ​លើ​ប្រអប់​ចំនួន ៣ មាន​ដូច​ជា៖

670px-Clean-up-a-Facebook-Virus-Step-1-Version-4



– Current៖ ត្រូវ​បំពេញ​លេខ​សម្ងាត់​ដែល​អ្នក​កំពុង​ប្រើ

– New៖ បំពេញ​លេង​សម្ងាត់​ថ្មី​ដែល​ចង់​ប្រើ

– Re-type new៖ បំពេញ​លេង​សម្ងាត់​ថ្មី​ម្ដង​ទៀត រួច​ហើយ​ចុច​លើ​ប៊ូតុង Save Changes។

ទោះជា​យ៉ាងណា ប្រសិន​នៅ​ពុំ​ទាន់​អាច​លុប​បាន អ្នក​អាច​បង្ហោះ​សារ (status) ដើម្បី​ជូន​ដំណឹង​ដល់ Friend ទាំង​អស់​របស់​អ្នក​បាន​ដឹង កុំ​ឱ្យ​ចុច​លើ​តំណភ្ជាប់​ដែល​ខ្លួន​ផ្ញើ​ទៅ​ឱ្យ Friend។

ប្រសិន​ការ​ប្ដូរ Password នៅ​តែ​មិន​អាច​ជួយ​បាន នោះ​អាច​បណ្ដាល​មក​ពី​មេរោគ​បាន​ឆ្លង​ចូល​ប្រព័ន្ធ​ប្រតិបត្តិការ​ កុំព្យូទ័រ​របស់​អ្នក ដែល​វា​មាន​សមត្ថភាព​បង្ក​បញ្ហា​បែបនេះ​បាន ទោះបី​អ្នក​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​គណនី Facebook ហើយ​ក៏​ដោយ។ ដូច្នេះ​សូម​បន្ត​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖

២) ឆែក​មើល apps នៅ​លើ Facebook ដែល​គណនី​របស់​អ្នក​បាន​ភ្ជាប់​ជាមួយ៖

– ចុច​លើ​ប៊ូតុង Privacy Shortcuts នៅ​លើ​គណនី​ដែល​ឆ្លង រួច​ចុច​លើ See More Settings (ដូច​រូប​ខាង​ក្រោម)

– បន្ទាប់​មក​ចុច​លើ Apps (ដូច​រូប​ខាង​ក្រោម)

– ចុច​លើ Show All Apps ដើម្បី​ឱ្យ​បង្ហាញ​បញ្ជី​ឈ្មោះ App ទាំង​អស់។ នៅ​ត្រង់​នេះ សូម​ស្វែងរក app ដែល​អ្នក​មិន​ស្គាល់ ឬ​សង្ស័យ​ជា​មេរោគ ដើម្បី​លុប​ចោល​ដោយ​ចុច​លើ​សញ្ញា​ខ្វែង (x) ជា​ការ​ស្រេច។

៣) ប្រសិន​ជំហាន​ខាង​លើ​មិន​ជោគជ័យ សូម Logout ចេញ​ពី​គណនី Facebook របស់​អ្នក រួច​ហើយ​ធ្វើ​ការ​លុប​ចោល​ទិន្នន័យ​នៅ​លើ​កម្មវិធី Browser ដែល Firefox ត្រូវ​បាន​ហៅ​ថា Clear All History ចំណែក Google Chrome ត្រូវ​បាន​ហៅ​ថា Clear browsing data។

670px-Clean-up-a-Facebook-Virus-Step-3-Version-4

670px-Clean-up-a-Facebook-Virus-Step-2-Version-4



ទិន្នន័យ​ដែល​ត្រូវ​លុប​គឺ​ជា cookies, catch, session និង history របស់ Browser។ ការ​សម្អាត​ទិន្នន័យ​នេះ គឺ​អាច​លុប​ចោល​មេរោគ​ដោយ​តោង​ជាប់​ជាមួយ​កម្មវិធី Browser របស់​អ្នក​បាន​មួយ​ផ្នែក។

670px-Clean-up-a-Facebook-Virus-Step-4-Version-4



+ វិធី​លុប browsing data លើ Firefox៖
– ចុច Ctrl+Shift+Del រួច​រើស​យក Everything នៅ​ត្រង់ Time range to clear និង​ចុច​រើស​យក (ធីក) លើ​គ្រប់​ប្រអប់ ទាំង Browsing & Download History, Form & Search History, Cookies, Cache, Active Logins, Offline Website Data និង Site Preference។ រួច​ហើយ​ចុច​លើ​ប៊ូតុង Clear Now។

+ វិធី​លុប browsing data នៅ​លើ Google Chrome៖
– ចុច​លើ Ctrl+Shift+Del ហើយ​នៅ​ត្រង់ Obliterate the following items from សូម​ជ្រើសរើស the beginning of time រួច​រើស​យក (ធីក​) ទាំង​អស់​លើ Browsing history, Download history, Cookies and other site and plug-in data, Cached images and files, Passwords, Autofill from data, Hosted app data និង Content licenses។ រួច​ហើយ​ចុច​លើ​ប៊ូតុង Clear browsing data។

៤) កម្មវិធី​កម្ចាត់​មេរោគ​ឬ ប្រភេទ​កម្មវិធី​ថែទាំ​សុវត្ថិភាព និង​ដំណើរការ​​របស់​ប្រព័ន្ធ​ប្រតិបត្តិការ៖យើង ​សូម​ណែនាំ​ឱ្យ​ប្រើ​កម្មវិធី​ដូច​ជា Norton Security Scan កម្មវិធី Kaspersky ប្រើ​ផ្គួប​គ្នា​ជាមួយ​ប្រភេទ​កម្មវិធី​សម្អាត​ឯកសារ​មិន​បាន​ការ Ccleaner៕

0 ความคิดเห็น:

แสดงความคิดเห็น

 
Top