​លោក​អ្នក​ដែល​កំពុង​ប្រើ​បណ្ដាញ​សង្គម Facebook មួយ​ចំនួន ប្រហែល​ធ្លាប់​ជួប​បញ្ហា មិន​ចេះ Log out ចេញ​ពី​កម្មវិធី Facebook Messenger ​ព្រោះតែ កម្មវិធី​នេះ​ពុំ​មាន​កន្លែង​សម្រាប់​ឱ្យ​ចាក់ចេញ​ពី​គណនី​ចាស់។ ជឿជាក់​ថា មាន​ប្រិយមិត្ត​មួយ​ចំនួន​ក៏​ប្រហែល​ដោយសារតែ​បែបនេះ ក៏​លុប (Uninstall) កម្មវិធី Messenger ចោល រួច​ទើប​ដំឡើង (Reinstall) វិញ ដើម្បី​ឱ្យ​អ្នក​អាច​ភ្ជាប់​ចូល (Log in) ជាមួយ​គណនី​ផ្សេង​បាន។

ដូច្នេះ​ទំព័រ​នេះ HACK4SYSTEM សូម​លើក​យក​គន្លឹះ​ដ៏​សាមញ្ញ និង​ងាយស្រួល​ក្នុង​ការ Log out ចេញ​ពី​កម្មវិធី Facebook Messenger នៅ​លើ​ទូរស័ព្ទ iPhone និង Android ដូច​ខាង​ក្រោម៖

+អនុវត្ត​លើ​ទូរស័ព្ទ iPhone ឬ iDevice ដើម្បី​ Logout ចេញ​ពី Facebook Messenger៖

1

2

3

4

-ចូល​ទៅ Settings របស់​កម្មវិធី Facebook Messenger រួច​ចូល​ទៅ Terms of service ហើយ​ស្វែងរក​តំណភ្ជាប់ (link) ឈ្មោះ​ថា “platform page” និង​ចុច​លើ​នោះ។ វា​គឺ​ជា​តំណភ្ជាប់​ទៅ​កាន់​ទំព័រ FB developer នៅ​ផ្នែក​ខាង​លើ​និង​ខាង​ស្ដាំ សូម​ចុច​លើ​រូប Profile របស់​អ្នក ដើម្បី Log out ជា​ការ​ស្រេច។

+ឬ​វិធី​មួយ​ទៀត​លោក​អ្នក​អាច​ចូល​ទៅ​កម្មវិធី Facebook app ​ផ្ទាល់​ ដែល​មាន​លើ​ទូរស័ព្ទ iPhone រួច​ចុច​លើ​របារ​ម៉ឺនុយ (Menu Bar) ហើយ​ចុច​លើ More → Settings → Security → Active Sessions ឬ​ចុច​លើ​តំណភ្ជាប់ Link នេះ​តែម្ដង​ក៏​បាន។

នេះ​ជា​ទំព័រ​បង្ហាញ​នូវ​សកម្មភាព​នៃ​ការ​ប្រើ Facebook របស់​គណនី​អ្នក។ ដូច្នេះ​រំកិល​ចុះក្រោម​ដើម្បី រក​មើល Last Accessed, Location, Device Type និង Device Name ដើម្បី​ឱ្យ​ប្រាកដ​ថា ពិត​ជា​ត្រឹមត្រូវ​ទៅ​នឹង​ទូរស័ព្ទ ឬ​ប្រភេទ​ឧបករណ៍​ដែល​អ្នក​កំពុង​ចង់ Logout។ ជា​ចុងក្រោយ ចុច​លើ​រូប​សញ្ញា​ខ្វែង (X) ដើម្បី​លុប​ជា​ការ​ស្រេច។

+អនុវត្ត​លើ​ទូរស័ព្ទ ឬ​ឧបករណ៍​ដែល​ប្រើ Android ដើម្បី Logout ចេញ​ពី FB Messenger៖

11

22

-ចូល​ទៅ Settings → Application manager រួច​រំកិល​រក​​មើល​កម្មវិធី Messenger និង​ចុច​ចូល​កម្មវិធី​នេះ។ ជាចុងក្រោយ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូតុង Clear data ជា​ការ​ស្រេច។ សាកល្បង​បើក FB Messenger នៅ​លើ​ទូរស័ព្ទ Android ម្ដង​ទៀត​ នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង Welcome to Messenger លេច​ឡើង ហើយ​មាន​ពីរ​ជម្រើស គឺ Log in ជា​គណនី​ដែល​ទើប​ចាកចេញ​អម្បាញ់មិញ និង​ជម្រើស​មួយ​ទៀត​គឺ Switch Account។

+ឬ​អាច​អនុវត្ត​វិធី​មួយ​ទៀត​គឺ​ចូល​តាម​កម្មវិធី Facebook app ​ផ្ទាល់​លើ​ទូរស័ព្ទ Android ហើយ​ចូល​ទៅ Terms & Policies នៅ​ផ្នែក Settings នៃ​កម្មវិធី រួច​ចុច​លើ More Resource → Platform ហើយ​រំកិល​ទៅ​រក​ទីតាំង​នៃ​រូប Profile របស់​អ្នក ដើម្បី​ចុច Log out ជា​ការ​ស្រេច៕

ប្រភព៖ Facebook

0 ความคิดเห็น:

แสดงความคิดเห็น

 
Top