Roberto Firmino ​ជា​កីឡាករ​ដែល​ក្រុម​បិសាច​ក្រហម​កំពុង​តែ​ប្រមាញ់​យក​ពី​ក្រុម ​Hoffenheim ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ព្រោះ​ថា​រដូវ​កាល​មុន និង​ពេល​បច្ចុប្បន្ន ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ហាក់​ដូចជា​ឡើង​ជើង​មែន​ទែន​នៅ​ ក្នុង​ជម្រើស​ជាតិ​ប្រេស៊ីល។

ដោយ​ឡែក​កាល​ពី​ម្សិលមិញ​នេះ Adidasfootball ​បាន​បង្ហោះ​វីដេអូ​ថ្មី​មួយ​ដែល​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ ពី​សមត្ថភាព​ទាត់​បាល់​របស់​គេ​បញ្ចូល​កន្ត្រក​បាល់​បោះ។ មួយ​ក្បាច់​នោះ​ដែរ គឺ Firmino គ្រាន់​តែ​យក​បាល់​មក​ត្រែះ​២​ដង​ប៉ុណ្ណោះ ហើយ​ក៏​ទាត់​បញ្ចូល​កន្ត្រក​បាល់​បោះ​ដែល​នៅ​​​ឆ្ងាយ​ដោយ​មិន​បាច់​មើល​បាន។

Brazil v Chile - International Friendly


ចង់​ដឹង​ថា​វីដេអូ​កីឡាករ​ជើង​ស៊ុត​ថ្មី​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​ដែល​ បង្ហាញ​ខ្លួន​៦​ប្រកួត​រក​បាន​៣​គ្រាប់​យ៉ាង​ណា​នោះ សូម​ទស្សនា​ខាង​ក្រោម​នេះ៖

0 ความคิดเห็น:

แสดงความคิดเห็น

 
Top