ស្ថិតិក្រោយការប្រកួតបាល់ទាត់ជម្រុះ World Cup 2018 កន្លងមកថ្មីៗនេះ រវាងក្រុមជម្រើសជាតិជប៉ុន និង ជម្រើសជាតិសិង្ហបុរី កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៥ ទទួលបានលទ្ធផល 0-0 ពិតជាភ្ញាក់ផ្អើល។ ក្រុមជប៉ុនលេងថ្ងៃនោះ ចាត់ទុកថាស៊យក៏ថាបាន ព្រោះជប៉ុនគ្របគ្រងបាល់បាន ៦០% និង ស៊ុតបាន ៣៣ គ្រាប់ ចំគោលដៅ ១៧ គ្រាប់ បាល់ជ្រុង ១២ គ្រាប់ ។ ឯសិង្ហបុរីវិញ បានបាល់ស៊ុតតែ ២ គ្រាប់ប៉ុណ្ណោះ គ្មានបាល់ជ្រុង ត្រូវក្រុមជប៉ុនសង្គ្រប់ តែបានអ្នកចាំទី Izwan Mahbud របស់សិង្ហបុរី សង្គ្រោះបានគ្រប់គ្រាប់បាល់ ធ្វើឱ្យគេជាវីរបុរសក្នុងការប្រកួតនេះ ។ នេះជារយៈពេល ២៥ ឆ្នាំហើយ ដែលក្រុមជម្រើសជាតិជប៉ុន លេងស្មើក្រុមជម្រើសជាតិ ប្រទេសសិង្ហបុរី បន្ទាប់ពីលេងស្មើជាមួយក្រុមហុងកុង កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៨៩ ។
ក្នុងថ្ងៃនោះដែរ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតជាមួយក្រុមអាហ្វហ្គានីស្ថាន នៅពហុកីឡដ្ឋានអូឡាំពិក លទ្ធផល កម្ពុជាចាញ់ 1-0 ។
ក្នុងពូល E នេះ មាន ជប៉ុន សិង្ហបុរី ស៊ីរី អាហ្វហ្គានីស្ថាន និង កម្ពុជា ។
ក្នុងពូល E នេះ មាន ជប៉ុន សិង្ហបុរី ស៊ីរី អាហ្វហ្គានីស្ថាន និង កម្ពុជា ។
សូមទស្សនា hightlight ឃ្លីបវីដេអូ នៃការប្រកួតរវាង ជប៉ុន និង សិង្ហបុរី ខាងក្រោម៖
0 ความคิดเห็น:
แสดงความคิดเห็น