បច្ចុប្បន្ននេះមានអ្នកគាំទ្រកីឡាបាល់ទាត់ជាច្រើននាក់ ពិតជាដឹងយ៉ាងច្បាស់ថា Thai Premier League ជាលីកកំពូលបាល់ទាត់មួយដែលល្អជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ ទាំងនេះមិនមែនជាការសរសើរហួសហេតុពេកនោះទេ តែវាជាការពិតមួយដោយសារក្លឹបដែលលេងនៅទីនោះ មានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងការអភិវឌ្ឍន៍ និងការប្រកួតប្រជែងក្របខណ្ឌពានរង្វាន់ធំៗក្នុងកម្រិតទ្វីប អាស៊ីផងដែរ។
យ៉ាងណាមិញ កីឡាករជាច្រើននាក់ទូទាំងអាស៊ីអាគ្នេយ៍ ដែលលេងនៅលីកកំពូលថៃដូចជា៖ Javier Patino, Hassan Sunny, Sergio van Dijk, Khampheng Sayavutthi និងDiogo Rangel កំពុងតែបង្ហាញទម្រង់លេងដ៏ល្អនៅប្រទេសថៃ។ បើដូចនេះមែនគេអាចនិយាយបានដែរថា៖ TPL អាចជាតំបន់ប្រមូលផ្ដុំកីឡាករល្អទាំងអាស៊ីអាគ្នេយ៍ ហើយកីឡាករវ័យក្មេងជាច្រើននាក់ដែលលេងនៅក្នុងប្រទេសរៀងៗខ្លួន នៅអាស៊ីអាគ្នេយ៍ អាចមានសំណាងទៅលេងនៅទីនោះ។
នៅថ្ងៃទី២៤ខែមិថុនានេះ គេហទំព័រកីឡាជាភាសាអង់គ្លេសនៅអាស៊ី footballchannel.asia បានបញ្ចេញកីឡាករវ័យក្មេង៧នាក់ដែលអាចមានសំណាងទៅលេងនៅ Thai Premier League។ ជាពិសេសកីឡាករក្លឹបស្វាយរៀង និងជាប្រធានក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំ ប្រាក់ មុន្នីឧត្តម ក៏មានឈ្មោះក្នុងបញ្ជីនេះដែរ។
ខាងក្រោមនេះជាកីឡាករ៧នាក់ដែលអាចមានសំណាងទៅលេងនៅ Thai Premier League៖
១- Faris Ramli – Singapore
២- Paulo Sitanggang – Indonesia
៣-Zubir Azmi – Malaysia
៤-Nguyen Cong Phuong – Vietnam
៥-Prak Mony Udom – Cambodia
៦-Aung Thu – Myanmar
៧-Amani Aguinaldo – Philippines
0 ความคิดเห็น:
แสดงความคิดเห็น