កាលពីម្សិលមិញនេះ Line បានបញ្ចេញ Keyboard របស់ខ្លួន សម្រាប់ iPhone ដែលភ្ជាប់ ជាមួយ នឹង Stickers របស់ Line ជាច្រើន ជាមួយនឹង Emoji របស់ខ្លួន ហើយ និង ក្តារចុច Emoji ផងដែរ។
នៅលើ ក្តារចុច របស់ Line មួយនេះវា ចែកចេញ​ជា បីផ្នែក ដែលមាន ទម្រង់ដូចជា iOS 8.3 អញ្ចឹងដែរ ដូច្នេះ ប្រសិនបើ លោកអ្នក ទាញយក ក្តារចុចរបស់ Line លោកអ្នកនឹង ទទួលបាន គុណប្រយោជន៍ ច្រើន ហើយអាចលុប ក្តារចុច Emoji ដែលមានស្រាប់ ចេញបាន ផងដែរ។ ទម្រង់បែបផ្នែក ដែលមាន នៅលើ ក្តារចុចរបស់ Line នេះមាន ដូចជា Stickers គឺមាន Stickers របស់ Line ប្រមូលផ្តុំ ជាច្រើន ឯ ផ្នែកទី ២ គឺ Emoji គែជាផ្នែក ដែលប្រមូលផ្តុំ ទៅដោយ Emoji របស់ Line ទាំងអស់ តែម្តង ចំពោះផ្នែក ចុងក្រោយ គឺជា Basic គឺជាផ្នែក Emoji របស់ iOS ដែលមានស្រាប់ ដូច្នេះក្តារចុច មួយនេះ គឺវាមានគុណ សម្បត្តិច្រើន និង អាចទាញ យកដោយ ឥតគិតថ្លៃ ដែលប្រមូល ផ្តុំទៅដោយ Stickers ដែលពេញ និយម ជាង 3000 Stickers ឯណោះ ដែល Stickers របស់ Line លោកអ្នក អាចយក មកប្រើប្រាស់ chat នៅលើ Messenger របស់ facebook ជាលក្ខណៈ File gif ហើយមានភាព រស់រវើក គួរអោយ ទាក់ទាញ ទៀតផង ប្រសិនបើ លោកអ្នក ចង់ ធ្វើការ ប្រើប្រាស់ emoji របស់ iOS ដែលមាន ស្រាប់គ្រាន់តែ ចុចលើ ឬ Tap លើ Basic ជាការស្រេច តោះសាកល្បង ទាញយកដោយ ឥតគិត ថ្លៃ ឥឡូវនេះ។
តម្រូវការ
  • All iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
  • Device របស់លោកអ្នកមិនចាំបាច់ Jailbreak ក៏អាចប្រើប្រាស់បានដែរ
  • សូមធ្វើការ ទាញយក ពី App Store តាមរយៈ តំណរនេះ 
 


ខេមបូបាន សាកល្បងរួច មកហើយ ឃើញថា ក្តារចុច មួយនេះ ពិតជា មានលក្ខណៈ ពិសេស និង គួរអោយទាក់ទាញ ហើយងាយស្រួល ប្រើប្រាស់ មិនមាន Ads ស្មុគស្មាញ ទៀតផងដែរ បញ្ចេញដោយ Line ផ្ទាល់តែម្តង គួរតែ សាកល្បង ទាញយក ប្រើប្រាស់ ទាំងអស់គ្នា ឥឡូវនេះ។

0 ความคิดเห็น:

แสดงความคิดเห็น

 
Top