Tweak AlwaysBackCamera ទើបតែដាក់ អោយប្រើប្រាស់ កាលពីព្រឹក មិញនេះទេ ដោយ Tweak នេះជា Tweak សម្រាប់បំពាក់ មុខងារ ក្នុង កម្មវិធី Camera របស់លោកអ្នក។
សម្រាប់ប្រិយមិត្ត ដែលចូលចិត្ត ការថតរូប ឬ ការថត Selfie អាចធ្វើការ ទាញយក Tweak នេះទុកហើយ គ្រាន់តែធ្វើការ កែសម្រួល ជាការស្រេច។ ដោយប្រិយមិត្ត អាចធ្វើការ កែសម្រួលវា អោយបើក Camera ខាងមុខ មុន ក៏បាននៅពេល ដែលបើក កម្មវិធី ឬ ខាងក្រោយ ក៏បាននៅពេល ដែលបើក កម្មវិធី Camera។ Tweak នេះមានទំហំ មិនសូវ ជាធំប៉ុន្មានទេ វាធ្វើឡើង សម្រាប់តម្រូវទៅ ប្រិយមិត្ត ដែលចង់ អោយ Camera ខាងមុខ ឬ ខាងក្រោយ អោយវាក្លាយ ទៅជា Default Camera នៅពេល ដែលបើក កម្មវិធី Camera ឡើងភ្លាមៗ។ នៅក្នុងការ កែសម្រួលនៅក្នុង Settings Back Lens គឺជា Camera ខាងក្រោយ គ្រាន់តែ ធ្វើការ Enable ជាការស្រេច សម្រាប់ Front Lens គឺជា Camera ខាងមុខ គ្រាន់តែ ធ្វើការ Enable ជាការស្រេច។ លោកអ្នក អាចធ្វើការ Enable បានតែមួយទេ។ ប្រសិនបើ ប្រិយមិត្ត ចង់អោយ Camera ខាងមុខ ក្លាយជា Defualt គ្រាន់តែយក Front Lens ជាការស្រេច។ តោះសាកល្បងតម្លើង Tweak នេះទាំង អស់គ្នា ឥឡូវនេះ៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
  • Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
វិធីតម្លើង និង របៀបប្រើប្រាស់
  • ដោយសារតែ Tweak នេះមាននៅក្នុង Source Bigboss ស្រាប់ដូច្នេះ លោកអ្នក មិនចាំបាច់ ធ្វើការ Add Source ឡើយគ្រាន់ តែធ្វើការ Refresh ជាការស្រេច
  • បន្ទាប់ពី Refresh រួចរាល់សូមធ្វើការ ស្វែងរក AlwaysBackCamera ហើយធ្វើការតម្លើង និង​ Respring Device របស់លោក អ្នកជា ការស្រេច
  • ដើម្បីអោយ Device របស់លោកអ្នក ដំណើរការកានតែរលូនសូមធ្វើការ Reboot(បិទ/បើក) Device របស់លោកអ្នកឡើងវិញ
  • បន្ទាប់មកសូមចូលទៅកាន់ Settings > AlwaysBacklCamera ហើយធ្វើការ Enable និង កែសម្រួល Back lens ឬ Front Lens ដែលលោកអ្នក ចង់កំណត់អោយ ក្លាយទៅជា Default ជាការស្រេច
យើងខ្ញុំនិងសង្ឈឹមថា លោកអ្នកនឹងពេញ ចិត្តជាមួយ Tweak ថ្មីមួយនេះ ដែលវាមាន សារៈប្រយោជន៍ ក្នុងការ ប្រើប្រាស់ កម្មវិធី Camera របស់លោកអ្នក អោយកាន់ តែមាន បទពិសោធន៍ ខ្ពស់ផងដែរ។

0 ความคิดเห็น:

แสดงความคิดเห็น

 
Top