កម្មវិធីចែករំលែកបទពិសោធន៍ បាល់ទាត់ (football clinic) ដែលមានឈ្មោះថា ក្តីសុបិននៃបាល់ទាត់ កម្ពុជា បានបញ្ជប់ ជាលើកទីពីរប្រកបដោយ ជោគជ័យ នៅឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល នាថ្ងៃទី កាលពីចុងសប្តាហ៍ក ន្លងទៅថ្មីៗនេះ។
លោក ភា សុភ័ក្រ្តា អតីតគ្រូជំនួយក្រុមជំរើសជាតិលើប្រភេទយុវជន បានបញ្ជាក់ថា យុវជនដែលស្នេហាវិស័យកីឡាករបាល់ទាត់បានចូលរួមចំនួន 38នាក់ ដោយមានការសិក្សាពីទ្រឹស្តី និងការហ្វឹកហាត់។ កម្មវិធីនៃការហ្វឹកហាត់នេះ ថ្ងៃទីមួយបង្វឹកទៅលើទ្រឹស្តី ភាពជោគជ័យនៃអាជីពរបស់កីឡាករបាល់ទាត់, ការរៀបចំខ្លួនរបស់កីឡាករបាល់ទាត់ជាដើម។ ចំណែកការហ្វឹកហាត់លើទីលាន គឺបង្វឹកទៅលើបច្ចេកទេសមូលដ្ឋាន ការបញ្ជូនបាល់, ការទទួលបាល់ និងល្បែងក្រុមតូច។
ថ្ងៃទីពីរបង្ហាញលើទ្រឹស្តី ការពិភាគ្សាជាក្រុម ស្តីអំពីការរួមចំណែកក្នុងសង្គមនៃកីឡាបាល់ទាត់, សីលធម៌ និងការទំនាក់ទំនងរបស់កីឡាករ។ ចំណែកឯការហ្វឹកហាត់លើទីលាន គឺបង្វឹកបច្ចេកទេសមូលដ្ឋាន ការបណ្តើរ បាល់, ការសុតបញ្ចូលទី ។
លោក ភា សុភ័ក្រ្តា បានបង្ហានូវគោលបំណងនៃកម្មវិធីនេះថា គឺដើម្បីចូលរួមលើកស្ទួយ និងបង្កើនធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់ បណ្តុះក្តីសុបិនដល់កីឡាករ ដែលចង់ក្លាយជាកីឡាករបាល់ទាត់អាជីព និងលេងឲ្យក្រុមជំរើសជាតិ នាពេលអនាគត ដោយកម្មវិធីនេះដែរ បានផ្តល់ និងចែករំលែកបទពិសោធន៍ដល់យុវជននានា ហើយនាំឲ្យពួកគេចូលរួមទប់ស្កាត់និងកាត់បន្ថយនៃការប្រព្រឹត្តនៅអំពើមិនល្អ ហើយជំរុញទឹកចិត្តពួកគេឲ្យងាកមកលេងកីឡាជំនួយវិញ។
សូមបញ្ជាក់ថា លោក ភា សុភ័ក្រ្តា បានឆ្លងកាត់ និងជាប់វគ្គសិក្សាគ្រូបង្ហាត់បាល់ទាត់ជាច្រើនដូចជា AFC "C" "B" "A" លោកក៏មានកំរិតវប្បធម៍បរិញ្ញាប័ត្រផ្នែកសណ្ឋាគារ និងទេសចរណ៍ផងដែរ៕

0 ความคิดเห็น:
แสดงความคิดเห็น