នេះគឺជាដំណឹងល្អមួយសម្រាប់ប្រិយមិត្ត ដែលចូលចិត្ត ស្វែងរក Tweak ដែលអនុញ្ញាត អោយប្រើប្រាស់មុខងារក្នុង Settings​ ផ្សេងៗជា ផ្លូវកាត់ (Shortcut) ចំពោះ Tweak ដែលទើបនឹង ចេញថ្មីនេះវា មានលក្ខណៈ ស្រដៀងទៅនឹង Tweak CCSettings ដែលដាក់អោយ ប្រើប្រាស់នៅលើ Control Center អញ្ចឹងដែរ ប៉ុន្តែគ្រាន់តែ Tweak នេះវាបង្កើត ជាផ្ទាំងថ្មី មួយតែម្តង។
ជាមួយនឹង Tweak ថ្មីនេះវាមាន ឈ្មោះថា ControlPane ដែលអាចអោយ លោកអ្នក ធ្វើការ បើកបិទ អ៊ីនធ័រណេត និង បិទបើក Wifi ហើយតម្លើង និងបន្ថយ សម្លេងជាដើម និយាយរួមទៅ វាសឹងតែអាច អោយ លោកអ្នកធ្វើការ កំណត់មុខងារផ្សេង ដែលមាន នៅក្នុង កម្មវិធី Settings ទាំងមូល តែម្តង។ ដោយសារតែ Tweak នេះទើបតែចេញ ថ្មីទើបខេមបូ សម្រេចលើកយក មកបង្ហាញជូន ប្រិយមិត្តអោយបានជ្រាប កាន់តែច្បាស់។ Tweak នេះមិនមាន ផលប៉ះពាល់ ឬ កុងជាមួយនឹង Tweak ណាឡើយដោយសារទីតាំង របស់វាដាក់ដោយ ឡែកពីគេ តែម្តង។ សម្រាប់ប្រិយមិត្ត ដែលមាន ចំណាប់ អារម្មណ៍ចង់ធ្វើ ការតម្លើង និង ប្រើប្រាស់ Tweak នេះសូមធ្វើតាម ការណែនាំ របស់ខេមបូ ខាងក្រោម៖
តម្រូវការ
All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើងទៅ
  • Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច


វិធីតម្លើង និង របៀបប្រើប្រាស់
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើលោកអ្នកមាន Source នេះរួចរាល់ សូមធ្វើការ Refresh
  • ក្រោយពេលដែលធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើការ ស្វែងរក ControlPane ហើយធ្វើ ការតម្លើង និង Respring Device របស់លោកអ្នក
  • ដើម្បីអោយ Device របស់លោកអ្នកដំណើរការ កាន់តែរលូន សូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នក ឡើងវិញ
  • លោកអ្នកអាចចូលទៅធ្វើការ កំណត់ Tweak នេះតាមរយៈ Settings > ControlPane
  • Tweak នេះវាប្រើប្រាស់ជាមួយនឹង Tweak Activator ដូច្នេះវាអាច ប្រើប្រាស់បាន សម្រាប់ប្រិយមិត្ត ដែលមាន ការតម្លើង Tweak Activator រួចរាល់ ប៉ុណ្ណោះ ដើម្បីប្រើប្រាស់ វាដោយ បើកមុខងារជាផ្លូវការ ផ្សេងៗជាដើម








បញ្ជាក់សម្រាប់ប្រិយមិត្តដែលមាន ចំណាប់អារម្មណ៍ និងមានបំណង ចង់ធ្វើការ តម្លើង Tweak នេះសូមធ្វើតាម ការណែនាំរបស់ ខេមបូអោយបាន ត្រឹមត្រូវ ខេមបូនឹង មិនទទួល ខុសត្រូវ សម្រាប់ប្រិយមិត្ត ដែល មិនបានធ្វើ តាមការណែនាំ របស់ខេមបូ នោះទេ។

0 ความคิดเห็น:

แสดงความคิดเห็น

 
Top