ប្រហែលជាមាន ប្រិយមិត្តមួយចំនួន កំពុងតែធុញទ្រាន់ជាមួយនឹង Emoji ដដែលៗ ដែលមានស្រាប់នៅលើ Device របស់ខ្លួន។ សម្រាប់ថ្ងៃនេះវិញ ខេមបូនឹងបង្វែរអារម្មណ៍របស់ប្រិយមិត្ត មកទស្សនា Emoji ស៊េរីថ្មីមួយ ដែលមានរចនាបថ ស្រស់ស្អាត និង ទាក់ទាញខុសពី Emoji ដែលមានស្រាប់នៅលើ iOS។
សម្រាប់ Emoji ស៊េរីថ្មីមួយនេះ វាគឺជាលក្ខណៈ Tweak ដែលអាចផ្លាស់ប្តូរ មុខមាត់ថ្មីរបស់ Emoji បានយ៉ាងស្រស់ស្អាត ហើយមើលទៅកាន់តែទាក់ទាញជាងមុន។ Tweak នេះនៅពេលដែលទាញយកមក វាប្រៀបដូចជា Font ដែលមានការផ្លាស់ប្តូរ ស្តាយនៅលើ Bytafont 2 អញ្ចឹងដែរ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលពេញចិត្ត និង មានបំណងចង់ធ្វើការតម្លើង វាសូមធ្វើការតម្លើង Bytafont 2 ជាមុនសិន ដើម្បីអោយកាន់តែជ្រាបសូមធ្វើតាមការណែនាំរបស់ខេមបូ ខាងក្រោមដូចតទៅ៖
តម្រូវការ
- All iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8.3 និង 8.4
- Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
- មានការទាញយក Bytafont 2 ចេញពី Cydia រួចរាល់
- ជាដំបូងសម្រាប់ប្រិយមិត្ត ដែលមិនទាន់មាន Tweak Bytafont 2 សូមធ្វើការស្វែងរក Bytafont 2 នៅក្នុង Cydia ហើយធ្វើការតម្លើង
- បន្ទាប់មកសូមត្រឡប់ទៅកាន់ Cydia វិញហើយធ្វើការស្វែងរក EmojiOne V1 Font (D) ហើយធ្វើការតម្លើង
- ក្រោយពេលដែលតម្លើងរួចរាល់ សូមចូលទៅកាន់ Bytafont 2 ដែលមាននៅខាងមុខ Home Screen ហើយចុចពាក្យ Swap Mode និងចូលទៅកាន់ Emoji រួចចុចលើ EmojiOne ហើយចុចពាក្យ Respring ជាការស្រច
- ដើម្បីអោយ Device របស់លោកអ្នកដំណើរការកាន់តែរលូនសូមធ្វើការ បិទបើក Device របស់លោកអ្នកឡើងវិញក្រោយមកសូមត្រឡប់ទៅកាន់ ក្តារចុចវិញ ហើយបើក Emoji នៅលើក្តារចុច លោកអ្នកនឹងឃើញមានការផ្លាស់ប្តូរ យ៉ាងប្លែកភ្នែក។
0 ความคิดเห็น:
แสดงความคิดเห็น