ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយ វាមិនទាន់ មានមុខងារ គ្រប់គ្រាន់ ដូចជា Version Official នៅឡើយទេ ហើយចំពោះ សុវត្ថិភាពនោះ គឺស្ថិតនៅក្រោម ការគ្រប់គ្រង របស់ក្រុមហ៊ុន Apple នៅឡើយ។ ស្របជាមួយគ្នា នេះដែរ យើងសូមពាំនាំ នូវវិធីសាស្រ្ត ងាយៗក្នុងការ ទម្លាក់ Version ពី iOS 9 Beta មកកាន់ iOS 8.4 វិញ។
ជាដំបូង មុននឹងចាប់ផ្តើម ទម្លាក់ Version ត្រូវធ្វើការ បិទនូវ iCloud ចោលសិន (បើសិនជាអាច)។
- ជំហានទី១ សូមទាញយក Firmware (សម្រាប់ Restore) នៅទីនេះ
- ជំហានទី២ បន្ទាប់ពីទាញយក រួចរាល់ហើយ សូមទាញយក និងតម្លើង iTune v12.2 នៅទីនេះ (រំលងបើសិនអ្នក បានតម្លើងហើយ)
- ជំហានទី៣ បន្ទាប់មកភ្ជាប់ទូរស័ព្ទរបស់អ្នក ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune
- ជំហានទី៤ ធ្វើអោយទូរស័ព្ទរបស់អ្នក អោយចូល ទៅកាន់ DFU Mode ដោយនៅលើ ទូរស័ព្ទរបស់អ្នក ចុចប៊ូតុង Home និងប៊ូតុង Power ដំណើរគ្នា។ កំពុងតែចុច រាប់ដល់ ១០វិនាទី រួចប្រលែង ប៊ូតុង Power ប៉ុន្តែនៅតែ ចុចប៊ូតុង Home អោយជាប់ ដដែល រហូតដល់វា លោតចេញផ្ទាំង iTune ដូចជារូប ខាង ក្រោមនេះ ទើបព្រលែង!
- ជំហានទី៥ នៅពេលលោតផ្ទាំងនេះហើយ សូមចុច OK។ នៅក្នុងកម្មវិធី iTune សូមចុចប៊ូតុង Shift អោយជាប់ (នៅលើ Keyboard) រួចយក Mouse ទៅលើចុចពាក្យ “Restore iPhone…” ខណៈពេលកំពុង ចុចប៊ូតុង Shift ផងដែរ។
- ជំហានទី៦ ពេលនោះវានឹងអោយ អ្នកស្វែងរក Firmware ដែលបាន ទាញយក នៅជំហានទី១ នោះ ដូចនេះ សូមស្វែងរក និងចុចលើ Firmware នោះ ចំនួនពីរដង រួចវានឹង ធ្វើការអោយអ្នក ជាក់ជាមិនខាន។
សូមបញ្ជាក់ផងដែរថា អ្នកនឹងមិនអាច ទម្លាក់បានទៀតទេ ប្រសិនណាបើ iOS 9 ចេញជា ផ្លូវការនោះ។
0 ความคิดเห็น:
แสดงความคิดเห็น