កាលពីមុន ក្រុមការងារ ខេមបូ ធ្លាប់បានធ្វើការ បង្ហាញ Tweak មួយដែលអាចធ្វើការ លួចថតរូបអ្នកដ៏ទៃយ៉ាងសម្ងាត់នៅលើ ប្រព័ន្ធប្រតិបត្តិការ iOS ម្តងរួចមកហើយ។ ដោយសារតែមាន មិត្តអ្នកអានជាច្រើន មានការសំណូមពរសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ទើប ក្រុមការងារ យើងខ្ញុំខិតខំស្វែងរក កម្មវិធីមួយនេះ នៅលើប្រព័ន្ធប្រតិបត្តិការ Andorid ដើម្បីចែកជូន ចំណីអារម្មណ៍ដល់ ប្រិយមិត្ត។
ប្រហែលជាមានប្រិយមិត្ត ជាច្រើនកំពុងតែស្វែងរក កម្មវិធីមួយនេះ ដើម្បីធ្វើការ លួចថតរូប របស់មិត្តភក្តិនៅពេលដែល កំពុងតែបញ្ចេញសកម្មភាពឆ្គួតៗ និង ប្លែកៗជាដើម ហើយមិនចង់អោយគេដឹង ដូច្នេះសម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android អាចធ្វើតាមការណែនាំរបស់ ខេមបូបានដោយគ្រាន់តែធ្វើការតម្លើង កម្មវិធីមួយដែលមានឈ្មោះថា Quick Camera ដែល ក្រុមការងារ យើងខ្ញុំនឹងដាក់ តំណរសម្រាប់ទាញយក ពី Play Store នៅខាងក្រោមនេះ រួមជាមួយនឹង របៀបប្រើប្រាស់វាផងដែរ។
ដើម្បីកុំអោយចំណាយពេល យូរ សម្រាប់ប្រិយមិត្ដដែលពេញចិត្ត ជាមួយនឹង វិធីសាស្ត្រមួយនេះ អាចធ្វើការទាញយក និង ការណែនាំរបស់ខេមបូ ខាងក្រោមដូចតទៅ៖
តម្រូការ និង តំណរទាញយក
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 ឡើងទៅ
- Device របស់លោកអ្នកមិនចាំបាច់ Root ក៏អាចប្រើប្រាស់បានដែរ
- សូមធ្វើការទាញយក ពី Play Store តាមរយៈ តំណរនេះ
បន្ទាប់ពីទាញយករួចរាល់វានឹងមាន កម្មវិធីចំនួនពីរនៅលើ Home Screen របស់លោកអ្នក មួយសម្រាប់ធ្វើការ កំណត់ និង មួយទៀតសម្រាប់ធ្វើការ ចុចដើម្បីថត ដោយមិនចាំបាច់បើក កម្មវិធីកាមេរ៉ា ប៉ុន្តែជាដំបូងសូម ចូលទៅកាន់ Quick Camera ហើយធ្វើការកំណត់ដូចខាងក្រោម៖
- Back Camera (សម្រាប់លួចថតនៅកាមេរ៉ាក្រោយ)
- Front Camera (សម្រាប់លួចថតនៅកាមេរ៉ាខាងមុខ)
លោកអ្នកក៏អាចធ្វើការ កំណត់ Resolution ផ្សេងៗបានផងដែរ និង សម្លេង ឬ បិទសម្លេង ក៏បាន។
ក្រោយពីធ្វើការ កំណត់រួចរាល់ លោកអ្នកអាចចាកចេញ មកកាន់ Home Screen វិញ ហើយនៅពេលដែលចង់លួចថតរូបនរណាម្នាក់ គ្រាន់តែចុចពីលើ កម្មវិធីដែលមានឈ្មោះថា Take Photo ជាការស្រេច វានឹងធ្វើការថតរូបដោយស្វ័យប្រវត្តិដែលមិនអាចមាននរណាម្នាក់ដឹង ហើយរូបភាពដែលបានថត វានឹងធ្វើការ រក្សាទុកទៅក្នុង កម្មវិធីរក្សាទុក រូបភាពដូចលោកអ្នកថតរូបតាមធម្មតាទូទៅ។
ដើម្បីអោយកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖
ក្រុមការងារ ខេមបូរីផតសង្ឈឹមថាប្រិយមិត្តនឹងពេញចិត្តជាមួយនឹងកម្មវិធីមួយនេះ ប្រសិនបើប្រិយមិត្ត មានចម្ងល់ផ្សេងៗទាក់ទង នឹង វិធីសាស្ត្រក្នុងការ ប្រើប្រាស់ កម្មវិធីមួយនេះ អាចធ្វើការ Comment នៅខាងក្រោម នេះក្រុមការងារយើងខ្ញុំនឹងខិតខំ ស្វែងរកដំណោះស្រាយជូនប្រិយមិត្តនៅពេលក្រោយៗទៀត។
Article from: CAMBO-reports
0 ความคิดเห็น:
แสดงความคิดเห็น