Samsung Theme Store ជាប្រភេទកម្មវិធី មានលើ TouchWiz UI ជំនាន់ចុងក្រោយរបស់ Samsung ហើយកម្មវិធីនេះ មាននៅលើ ម៉ូឌែលស្មាតហ្វូន មួយចំនួន តែប៉ុណ្ណោះ។ កម្មវិធីនេះ វាផ្ទុកទៅដោយ Theme ជាច្រើន ដែលបង្កើត ឡើងដោយ Samsung ផ្ទាល់សំរាប់ឲ្យអ្នក ប្រើប្រាស់ ស្មាតហ្វូនទាំងនោះ អាចផ្លាស់ប្តូរ រូបរាងរចនាបថ ផ្ទៃខាងក្នុង ដើម្បីធ្វើឲ្យការ ប្រើប្រាស់កាន់ តែទាក់ទាញ។
cover
ទើបថ្មីៗនេះ Samsung បានបន្ថែម theme ថ្មីចំនួន 8 នៅក្នុងកម្មវិធី Samsung Theme Store នេះ សំរាប់មិត្តអ្នកអាន ដែលកំពុង ប្រើប្រាស់ ស្មាតហ្វូនដែល មានកម្មវិធីនេះ អាចចូលទៅ ដំឡើង theme ទាំងនេះមក ផ្លាស់ប្តូរផ្ទៃ រចនាបថខាង ក្នុងបាន ហើយកាន់តែពិសេស នោះ theme ទាំងនោះ មានខ្លះដាក់ឲ្យ ទាញយកដោយ ឥតគិតថ្លៃ និងខ្លះគិតថ្លៃ។ អ្នកអាចទស្សនា រូបភាពបង្ហាញ ពីរចនាបថ theme ទាំងនោះនៅ ខាងក្រោម រួចទៅស្វែងរក នៅក្នុងកម្មវិធី នោះបាន។
1. Azure
1
2. Dream Love Smile (Paid)
2
3. Fiat 500 Black
3
4. Fiat 500 White
4
5. I Like Summer (Paid)
5
6. Fantasy Dark (Paid)
6
7. Mocmoc’s 7 days (Paid)
7
8. Peprico Forest Party
8
Theme ទាំងនេះសុទ្ធតែមានរចនាបថស្រស់ស្អាត មិត្តអ្នកអាន ដែលកំពុង ប្រើប្រាស់ ស្មាតហ្វូន Samsung ដែលមានកម្មវិធី Samsung Theme Store នេះ គួរតែសាកល្បង ដំឡើង theme ទាំងនេះ ដើម្បីទទួលបាន អារម្មណ៍ថ្មី នៅពេល ប្រើប្រាស់។
Article from: CAMBO-reports

0 ความคิดเห็น:

แสดงความคิดเห็น

 
Top