នេះមិនមែន​ជា​​មេរៀន​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​គោល​បំណង​អាក្រក់​នោះ​ទេ តែ​សម្រាប់​ការ​កំសាន្ត​ជាមួយ​មិត្ត​ភក្តិ​ប៉ុណ្ណោះ​។ នេះ​គឺ​របៀប​នៃ​ការ​លួចថត​រូប​ភាព រឺ វីដេអូ​អ្នកណា​ម្នាក់​ដោយ​ប្រើ​ iPhone / iPad ទាំងអេក្រង់​នៅបិទ​។


ជាការពិតណាស់​ ពេលខ្លះ​អ្នក​ចង់​ធ្វើ​អោយ​មិត្តភក្តិ​ភ្ញាក់​ផ្អើល ពេលដែល​គេ​កំពុង​តែនិយាយ​រឺ​លេង​អ្វី​ឆ្កួត​ៗ​ កំប្លែង​ ហើយ​អ្នក​លួចថត រួច​យក​ទៅចាក់​អោយ​គេ​មើល​។ ប៉ុន្តែ​ជា​ទូទៅ​ ការ​លួចថត​គឺ​មិនងាយ​ស្រួល​ទេ សម្រាប់​ស្មាតហ្វូន​មួយ​ចំនួន ព្រោះ​អោយ​តែ​បើក​កាមេរ៉ា គឺ​ត្រូវ​តែមាន​ពន្លឺ ហើយ​បើ​មានពន្លឺ​គឹនឹងដឹងមិនខាន​...

តែកុំ​បារម្ភ​អី​ ព្រោះ​ខាងក្រោមនេះ​គឺ​ជារៀប​នៃ​ការ​លួចថត​រូបកំសាន្ត​លេង​ជាមួយ​មិត្ត​ភក្តិ​ដោយ​មិន​អោយ​គេដឹង​។ សូម​អនុវត្តន៌​តាមរបៀប និង​តម្រូវការ​ឧបករណ៌ដូច​ខាងក្រោម..៖

តម្រូវការ​ចាំបាច់​

  • iPhone / iPad ដែល​បានធ្វើ Jailbreak រួច​ហើយ​
  • ឧបករណ៌របស់​អ្នកត្រូវ​មាន​ Version iOS 4 ឡើង​
គោលបំណង
  • សម្រាប់ការកំសាន្ត និងចំណេះដឹង​
រៀបតំឡើង​

  • ចូល​ទៅ​កាន់​ Cydia > source > Edit > វាយបន្ថែម​ពាក្យ repo.biteyourapple.net រួច​ចុច​ពាក្យ Add។ បន្ទាប់​មក​ទៀត ​ស្វែង​រក «Stealth Cam» រួច​ហើយ​ចុច​តម្លើង​វា​ជា​ការស្រេច។
  • បន្ទាប់ពីតំឡើង​ សូម​ចូល Setting > Stealth Cam ហើយ​ដាក់​វា​អោយ​ដំណើរការ។
រៀបនៃការថត​រូប ឬ វីដេអូ
  • ការថតរូប​រឺ​វីដេអូ តែង​លឺសំលេង​ Camera Shutter ដូច្នេះ​អ្នកត្រូវ​បិទសំលេង​នេះជាមុនសិន​
  • ដើម្បីថត​រូប​រឺ​វីដេអូ សូម​មើល​ការណែនាំ រឺ ចុច​ប៊ូតុង Volume Up & Down 
បញ្ជាក់៖ ដំណោះស្រាយ​នេះ ប្រើសម្រាប់ការកំសាន្ត​តែប៉ុណ្ណោះ​។ ក្នុងករណី​ការ​ប្រើប្រាស់​ដែល​ប្រាស់ចាក​ពី​គោលបំណងខាង​លើ​​ យើង​ខ្ញុំ​មិន​ធានាទទួលខុសត្រូវ​ចំពោះមុខច្បាប់​ឡើយ​... សូមអរគុណ!
ប្រភព៖ នាវា

0 ความคิดเห็น:

แสดงความคิดเห็น

 
Top