តាមពិតទៅ icon dock នៅខាងក្រោម បើគិតពី ប្រព័ន្ធប្រតិបត្តិការ iOS ដែលមានស្រាប់ដាក់បានតែ បួនប៉ុណ្ណោះ ហើយលោកអ្នកមិនអាចធ្វើការ កំណត់អោយលើសពីនេះទៀតទេ។ ក្រឡែកមកមើល Tweak CirDock ដែលក្រុមការងារ របស់ខេមបូបានធ្វើការបង្ហាញនេះ ឥឡូវនេះ វាអាចដំណើរការ លើប្រព័ន្ធប្រតិបត្តិការ iOS 8.3 និង iOS 8.4 ហើយទើបខេមបូលើកមកជម្រាបជូនប្រិយមិត្ត។
Tweak CirDock វាបើកអោយអ្នកដែលប្រើប្រាស់ Tweak នេះអាចធ្វើការ បន្ថែម icon កម្មវិធីផ្សេងៗ ជាច្រើន ទៅរបាខាងក្រោម ដូចរូបភាពខាងលើ ដែលខេមបូបានធ្វើការ បង្ហាញ វាមិនត្រឹមតែអាច អោយលោកអ្នក ធ្វើការបន្ថែម icon នោះទេ ប៉ុន្តែវាក៏អាចអោយ ប្រិយមិត្តធ្វើការ លេងស្តាយផ្សេងៗ នៅពេលដែលអូសពី icon មួយទៅ icon មួយទៀត ដែលមានលក្ខណៈ ស្រដៀងទៅនឹង Tweak Barrel សម្រាប់លេងស្តាយនៅលើ Home Screen។
សូមទស្សនាវីដេអូខាងក្រោម និង របៀបតម្លើង៖
តម្រូវការ- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 8.4
- Device របស់លោកអ្នកត្រូវតែធ្វើការ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
- សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
- ប្រសិនបើលោកអ្នកមាន Source រួចជាស្រេច សូមធ្វើការ Refresh ជាមុនសិន
- ក្រោយពីធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើការស្វែងរក CirDock ហើយធ្វើការ ទាញយក និង តម្លើង រួច Respring Device របស់លោកអ្នក
- ដើម្បីអោយ Device របស់លោកអ្នក ដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នក
- ក្រោយពី Reboot Device របស់លោកអ្នករួចរាល់ សូមធ្វើការ ចូលទៅកាន់ Settings > CirDock ហើយកែសម្រួលតាមដែលប្រិយមិត្តចង់បានជាការស្រេច
0 ความคิดเห็น:
แสดงความคิดเห็น