Tweak លើកនេះ កាន់តែទាក់ទាញ វាមានអត្ថប្រយោជន៍ សំរាប់អ្នក ប្រើប្រាស់ ដែលនៅពេល អ្នកកំពុងឈរលើ កម្មវិធីណាមួយ អ្នកក៏អាចបើក កម្មវិធីផ្សេងៗ បានរហ័សនៅ លើរបារបស់ tweak នេះដែរ។ ដោយជំហ៊ានដំបូង អ្នកត្រូវដំឡើង tweak មួយដែល ឈ្មោះថា DockBar រួចចូល ទៅកាន់ កន្លែងកំណត់វា នៅក្នុង Settings => DockBar ហើយអ្នកត្រូវ Enable វា រួចកំណត់ ពីរបៀប បើកវា នៅក្នុង Activation Methods ហើយអ្នក អាចដាក់កម្មវិធី មួយចំនួន ដោយចូល កំណត់ក្នុង Application Filter ហើយអូសចុះ ក្រោមបន្តិច អ្នកអាច ដាក់របា កម្មវិធីនេះ នៅជ្រុង ខាងឆ្វេង ​ក៏បាន ឬនៅ ខាងស្តាំ ក៏បាន ហើយអ្នកអាចកំណត់ ឲ្យវា មានពណ៌ស ឬពណ៌ខ្មៅ ក៏បានដែរ។
1-cover
អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edits => Add វាយពាក្យថា http://repo.biteyourapple.net
  • រួចចូលទៅកាន់កន្លែង Search វាយឈ្មោះ DockBar for iPhone (IOS 8) បន្ទាប់ធ្វើការ Install
  • បន្ទាប់ពី Install រួចរាល់ អ្នកត្រូវចូលទៅ Enable វា ហើយធ្វើតាម ការណែនាំ នៅខាងលើ







បញ្ជាក់ថា អ្នកត្រូវធ្វើតាមការណែនាំខាងលើឲ្យបានត្រឹមត្រូវ​ បើសិនជា អ្នកមិនបាន ធ្វើតាម ការណែនាំត្រឹមត្រូវ នោះទេ ពេលមានបញ្ហា ណាជាយថាហេតុ យើងពុំទទួល ខុសត្រូវនោះទេ។
2
អ្នកត្រូវ Add Sources ខាងលើ ទើបអាចដំឡើង tweak នេះដោយឥត គិតថ្លៃបាន បើសិន ជាអ្នកមិន Add Sources នេះទេ អ្នកនឹងមិន អាចដំឡើង tweak នេះបានទេ ដោយសារវា មានដាក់លក់ ក្នុងតម្លៃ 0.99 ដុល្លារ។

0 ความคิดเห็น:

แสดงความคิดเห็น

 
Top