Di Maria បានចំណាយពេលបីរដូវកាល លេងនៅ Madrid ជាមួយ Ronaldo មុនពេលដែលរូបគេបានប្ដូរទៅលេងឲ្យ Manchester United ហើយទន្ទឹមគ្នានោះរូបគេបានលេងជាមួយ Messi ក្នុងឈុតជម្រើសជាតិអាហ្សង់ទីន ចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ។
ក្នុងនោះ Di Maria បាននិយាយត្រង់ៗថា "និយាយដោយស្មោះទៅចុះ ពាក្យសម្ដីមិនអាចបង្ហាញពីអារម្មណ៍មួយនេះរបស់ខ្ញុំបានទេ។ ខ្ញុំបានលេងជាមួយកីឡាករដ៏ល្អបំផុតពីររូបក្នុងលោក Cristiano Ronaldo និង Leo Messi ហើយមានកីឡាករតិចតួចណាស់ដែលអាចធ្វើបែបនេះបាន។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី មិត្តភាពរវាងខ្ញុំ និង Leo គឺវាសារសំខាន់ជាងនេះទៅទៀត!”
ជាការពិតណាស់ តាមរយៈការសង្កេតមើលដោយផ្ទាល់ គឺវាដូចនឹងអ្វីដែល Di Maria បាននិយាយមែន គឺមានកីឡាករតិចតួចប៉ុណ្ណោះដែលមានវាសនាដូចរូបគេ បានលេងបាល់ក្នុងក្រុមតែមួយ ជាមួយទាំង Cristiano Ronaldo និង Leo Messi។
ក្នុងចំណោមកីឡាករតិចតួចទាំងនោះមានដូចជា Gonzalo Higuain, Fernando Gago, Gabby Heinze, Henrik Larsson, Deco, Gerard Pique, Carlos Tevez, និង Ezequiel Garay។
0 ความคิดเห็น:
แสดงความคิดเห็น