LyricForMusic គឺជា tweak មួយប្រភេទ ដែលមានមុខងារ សម្រាប់បង្ហាញ អក្សរចម្រៀង (Lyrics) នៅក្នុងកម្មវិធី ចាក់ចម្រៀង Apple Music ប៉ុន្តែសម្រាប់តែ បទចម្រៀងបរទេស ដូចជាអង់គ្លេស តែប៉ុណ្ណោះ ហើយសម្រាប់ បទចម្រៀង ដែលមិនមែន ទាញយកពី Apple Music គឺមិន ដំណើរការទេ។
Cover
Tweak មួយនេះដែរ ទើបតែចេញ អោយទាញយក ថ្មីៗនេះទេ ហើយដើម្បីអោយ tweak មួយនេះ ដំណើរការ គឺវាទាមទារ អោយយើងត្រូវ ប្រើប្រាស់ ជាមួយ អ៊ីនធើណេត ដូចជា Wifi ឬ 3G។ លក្ខណៈពិសេស របស់ tweak មួយនេះ គឺវាងាយស្រួល មិនចាំបាច់ អោយយើងត្រូវ ធ្វើការ វាយបន្ថែម នូវអក្សរចម្រៀង (Lyric) ឡើយ គឺគ្រាន់តែ បើកអ៊ីនធើណេត រួចចុចលើ រូបភាព នៃចម្រៀង (AlbumArt) ពេលនោះវា នឹងបង្ហាញអក្សរ ចម្រៀង ជាក់ជា មិនខាន។
ចំពោះការតម្លើង tweak មួយនេះ គឺរឹតតែងាយ ស្រួលទៀត ដោយគ្រាន់តែ ស្វែងរក និងតម្លើង ជាស្រេចតែម្តង។ អ្នកក៏អាច អនុវត្ត តាមសេចក្តី ណែនាំ ខាងក្រោមនេះ បានផងដែរ !!
តម្រូវការ៖
  • iDevice ដែលដំណើរនៅលើ iOS 8.4 តែប៉ុណ្ណោះ
  • ត្រូវតែ jailbreak អោយបានត្រឹមត្រូវ និងមានតម្លើង Cydia ផង
របៀបតម្លើង៖
  • សូមចូលទៅកាន់ Cydia រួចចូលទៅកាន់ Search ហើយធ្វើការ ស្វែងរកដោយ វាយពាក្យ “LyricForMusic” បន្ទាប់មក ធ្វើការតម្លើង
  • ក្រោយពីតម្លើងរួច វានឹងទាមទារ អោយយើង ត្រូវធ្វើការ Respring ដូចនេះ សូមចុច លើពាក្យ “Restart Springboard”
  • ឥឡូវនេះអ្នកបាន តម្លើងវាបានដោយ ជោគជ័យហើយ ហើយអ្នក ក៏អាច ធ្វើតេស្ត សាកល្បង បានផងដែរ ដោយគ្រាន់តែ ចូលទៅកាន់ កម្មវិធី ចាក់ចម្រៀង (Apple Music) ចាក់បទ ចម្រៀង ជាភាសា អង់គ្លេស ណាមួយ ដែលបាន ទាញយកពី Apple Music រួចចុចលើ រូបភាព AlbumArt នៃបទ ចម្រៀងនោះ ខណៈពេលដែល អ៊ីនធើណេត របស់អ្នក កំពុងបើក ពេលនោះវា នឹងបង្ហាញ អក្សរចម្រៀង (Lyric) ជាក់ជា មិនខាន.
ដើម្បីយល់ដឹងបន្ថែម ពីការប្រើប្រាស់ tweak មួយនេះ សូមទស្សនាវីដេអូខាងក្រោម៖

    បញ្ជាក់៖ Tweak នេះដំណើរការបានតែ បទចម្រៀងណា ដែលបាន ទាញយកពី Apple Music ប៉ុណ្ណោះ បើសិនជា មិនមែនពី Apple Music ទេវា នឹងមិន ដំណើរការឡើយ។ ម្យ៉ាងវិញទៀត សូមពិនិត្យមើល ការណែនាំ ឲ្យបានច្បាស់ មុននឹងធ្វើ ការតម្លើង Tweak មួយនេះ យើងមិន ទទួលខុសត្រូវ រាល់បញ្ហា ដែលកើតមាន ឡើងជាយថាហេតុ ជាមួយនឹងការ អនុវត្តដែល ខុសពី ការណែនាំ របស់ក្រុម ការងារ របស់យើង នោះទេ។
    សរុបមក tweak មួយនេះ ពិតជាជួយ កាត់បន្ថយភាព ស្រ្តេសច្រើន ព្រោះថាយើង អាចច្រៀង កំសាន្តលេងបាន កាន់តែ ងាយស្រួល ជាមួយនឹង អក្សរចម្រៀង (lyric) នៃបទ ចម្រៀងនោះ។ បើសិនជាមាន មិត្តភក្តិ ឬនរណាម្នាក់ កំពុងតែ ស្វែងរកនូវ វិធីសាស្រ្ត ក្នុងការ បង្ហាញអក្សរបទ ចម្រៀងនោះ អ្នកអាច ណែនាំពួកគេ នូវវិធីនេះបាន ដើម្បីអោយ ពួកគេ ទទួលបាននូវ ភាពងាយស្រួល ក្នុងការច្រៀងចម្រៀង អង់គ្លេស។

    0 ความคิดเห็น:

    แสดงความคิดเห็น

     
    Top