cover
តាមពិតទៅសម្រាប់កម្មវិធីសម្រាប់ធ្វើការ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 8.1.3 ដល់ iOS 8.4 នៅលើ Mac អាចនិយាយ បានថា TaiG គាត់បាន បញ្ចេញកម្មវិធី យឺតជាង Pangu ប៉ុន្តែការគាំទ្រ នៅតែមាន សន្ទុះដដែល ទៅលើ TaiG ពីព្រោះតែ ប្រភពកូដ សម្រាប់ធ្វើការ Jailbreak គឺចេញពី TaiG ដំបូងគេ ហើយ Pangu គាត់ជា អ្នកចម្លង បើតាមប្រភព ពត៌មានផ្សេងៗ បានបញ្ជាក់។
ហេតុដូច្នេះហើយ មិនសូវជាមាន អ្នកគាំទ្រទៅកាន់ កម្មវិធីរបស់ Pangu ប៉ុន្មានទេ ហើយចំពោះ ក្រុមការងារ ខេមបូផ្ទាល់ គិតថា ប្រិយមិត្តដែល មានបំណង ចង់ធ្វើការ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 8.1.3 ដល់ iOS 8.4 នៅលើ Mac គួរតែប្រើប្រាស់ កម្មវិធី របស់ TaiG ដែលទើបនឹង ចេញថ្មីៗ នេះប្រហែល ជាល្អជាង ពីព្រោះវា មានសុវត្ថិភាពខ្ពស់ជាង និង មានទំនុកចិត្ត ខ្លាំងជាង កម្មវិធីនៅលើ Mac របស់ Pagu។ សម្រាប់កម្មវិធី សម្រាប់ធ្វើការ Jailbreak នៅលើ Mac នេះគឺជាកម្មវិធី ជំនាន់ទី 1 របស់ TaiG ហើយវា អាចធ្វើការ Jailbreak បានទៅកាន់ ប្រព័ន្ធ ប្រតិបត្តិការ iOS 8.1.3 ដល់ ប្រព័ន្ធប្រតិបត្តិការ iOS 8.4 ហើយវាចេញ ជាលក្ខណៈ ផ្លូវការ និង អាចដំណើរការ Jailbreak បានគ្រប់ Device ទាំងអស់ ទៀតផង។
សម្រាប់ប្រិយមិត្តដែលមានបំណង់ចង់ធ្វើការ Jailbreak ដោយប្រើប្រាស់ កម្មវិធី របស់ TaiG នៅលើ Mac សូមធ្វើតាមការ ណែនាំរបស់ខេមបូ ដូចខាងក្រោម៖
សូមចូលទៅកាន់វេបសាយរបស់ TaiG ដើម្បីធ្វើការ ទាញយក កម្មវិធីសម្រាប់ Jailbrek នៅលើ Mac តាមរយៈ (http://www.taig.com/en/)។
1
បញ្ជាក់៖ មុននឹងធ្វើការ Jailbreak សូមប្រាកដថា Device របស់លោក អ្នកបានបិទ Find My iPhone ក្នុង iCloud និងបានបិទ Passcode រួចរាល់ ហើយមានថ្ម យ៉ាងហោចណាស់ ចាប់ពី 30% ទៅ 40% ឡើងទៅ។
ក្រោយពីទាញយក កម្មវិធីសម្រាប់ធ្វើការ Jailbreak រួចរាល់សូមធ្វើការ បិទ iTunes ហើយបើក កម្មវិធីសម្រាប់ធ្វើការ Jailbreak នៅលើ Mac

  • (ត្រូវប្រាកដថា Device របស់លោកអ្នកបានតភ្ជាប់ទៅកាន់ Mac រួចរាល់)
  • ហើយដោះធីសត្រង់កន្លែង 3K Assistant និងចុចពាក្យ Start និង រង់ចាំការ Jailbreak ត្រូវបានបញ្ចប់ជាការស្រេច​

2
ដើម្បីអោយកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម
ជាចុងក្រោយក្រុមងារ ខេមបូសូមធ្វើការ ចូលរួមអបអរ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ Mac និងរង់ចាំ កម្មវិធី Jailbreak របស់ TaiG ដើម្បីអាចធ្វើការ Jailbreak បាននៅលើ Mac នៅទីបញ្ចប់ TaiG ក៏បានបញ្ចេញ ដូចការរំពឹងទុក របស់ពួកយើង ពិតប្រាកដមែន។ ពួកយើងមិន ទទួលខុសត្រូវ រាល់បញ្ហាដែល បានកើតឡើង សម្រាប់ប្រិយមិត្ត ដែលមិនបាន អាននិងធ្វើតាម ការណែនាំ របស់ពួក យើងត្រឹមត្រូវ និង ច្បាស់លាស់ ដូចក្នុង អត្ថបទទេ។

0 ความคิดเห็น:

แสดงความคิดเห็น

 
Top