ប្រិយមិត្តជាច្រើន ប្រហែលជាបានដឹង ច្បាស់អំពី Tweak មួយដែលមាន ឈ្មោះថា Winterboard វាគឺជា Tweak ល្បីល្បាញ សឹងតែ ប្រិយមិត្តទូទៅ ប្រើប្រាស់ឧបករណ៍ ដែល Jailbreak រួចរាល់មិន អាចខ្វះបាន ពីព្រោះតម្រូវ ការរបស់ មិត្តអ្នកអាច ភាគច្រើន ក្រោយពេលដែល Jailbreak រួចរាល់ តែងតែ ធ្វើការ លេងស្តាយផ្សេងៗ ដូចជា Theme ដើម្បីអោយ ឧបករណ៍ របស់ខ្លួន កាន់តែ ទាក់ទាញ និងមាន សោភ័ណភាព ខ្ពស់ជាងមុន។
cover
តាមពិតទៅ Winterboard មិនមែន ត្រឹមតែជា Tweak ដែលអាចត្រឹមតែ ធ្វើការ លេង Theme ប៉ុណ្ណោះទេ ប៉ុន្តែវាជា Tweak មួយដែល ផ្ទុកទៅដោយ ការផ្លាស់ប្តូរ មុខមាត់ សព្វបែបយ៉ាង ដែលមាន នៅលើ Device របស់យើង តាម ដែលអ្នក បង្កើត Tweak ណាមួយ ផ្សេងទៀត អោយទាញយក នៅលើ Cydia ហើយយកមក ផ្លាស់ប្តូរ វាតាមរយៈ Tweak Winterboard នេះបាន ដូចជាការ លេងស្តាយ សេវា និង ការលេងស្តាយ Lock Screen។ ចំពោះ ការលេងស្តាយ ទីតាំងផ្សេងៗ ទៀតដែលមាន នៅលើ Device របស់យើង ជាក់ស្តែង ថ្មីៗនេះ មានកូន ខ្មែរយើងជាច្រើន អាចធ្វើការបង្កើត Theme បានដោយ ខ្លួនឯង ដូចដែល ខេមបូធ្លាប់ បានចេញផ្សាយ រួចមកហើយ ទាក់ទងនឹង ស្នាដៃ របស់ពួកគេ ដែលអាច ធ្វើការ បង្កើតឡូហ្គូ ផ្សេងៗទៀត ដើម្បីចែកចាយ ហើយថែមទាំង ទទួលបាន ការគាំទ្រ ពីប្រិយមិត្តជាច្រើន ផងដែរ។ ជាក់ស្តែង Theme របស់គាត់​ ទាំងអស់នោះ គឺធ្វើការ ផ្លាស់ប្តូរ តាមរយៈ Tweak Winterboard នេះឯង។
1
ដើមកំណើតរបស់ Tweak Winterboard វាអាចប្រើប្រាស់ បានតាំងពី iOS 6 ដែលអាច ធ្វើការ Jailbreak រួចរាល់មកម្ល៉េះ មកទល់ ពេលនេះ វាក៏ មានការ Update សម្រាប់ iOS 8 ផងដែរ ប៉ុន្តែកំណែទម្រង់ ចុងក្រោយ របស់វា មិនមាន icon នៅខាងមុខ Home Screen ឡើយ វាមានត្រឹមតែ នៅខាងក្នុង Settings តែប៉ុណ្ណោះ។
ប្រិយមិត្តជាច្រើននៅតែមានចម្ងល់ទាក់ទង នឹង Tweak នេះដោយ មិនទទួលបាន ពត៌មានច្បាស់ អំពីវា ហើយតែងតែ សួរចោទ មកថា Tweak Winterboard វាសម្រាប់ ធ្វើការលេង Theme នេះ ហេតុអ្វីក្រោយ ពេលដែល តម្លើង Tweak នេះរួចរាល់ មិនឃើញមាន ការផ្លាស់ប្តូរ Theme បានអញ្ចឹង? តាមពិត Tweak Winterboard វាគឺជា Tweak មួយដែលមាន លក្ខណៈស្រដៀង Tweak Bytafont ដែរ ដែលវា ប្រើសម្រាប់ពាំនាំ Tweak ផ្សេងៗ នៅក្នុង Cydia ដែលត្រូវបាន អ្នកបង្កើត Theme ដាក់អោយធ្វើ ការតម្លើង និង ផ្លាស់ប្តូរ តាមរយៈ Winterboard។ ដូច្នេះសម្រាប់ ប្រិយមិត្ត ដែលមានបំណង ចង់ធ្វើការ លេង Theme ឬ ស្តាយផ្សេងៗ ​អាចធ្វើការ ទាញយក Tweak Winterboard ចេញពី Cydia ហើយស្វែងរក ឈ្មោះ Theme ផ្សេងៗ ដែលលោកអ្នក ចង់ធ្វើការ តម្លើង និង ផ្លាស់ប្តូរ វាតាម រយៈ Winterboard ជាការស្រេច។
2
ក្រៅពីនេះ លោកអ្នកក៏អាចធ្វើការ តាមដាន ពត៌មាន Theme ផ្សេងៗ ចេញពី ខេមបូ បានផងដែរ ព្រមទាំង អាចធ្វើការ បញ្ចេញមតិ ឬចម្ងល់ ផ្សេងៗទៀត ទាក់ទងនឹង Winterboard ហើយក្រុម ការងារយើងនឹង ធ្វើការបង្ហាញជូន ប្រិយមិត្ត នៅពេល ក្រោយៗទៀត។ ហើយ ខេមបូ ក៏សូមអរគុណ យ៉ាងខ្លាំង ដល់ប្រិយមិត្ត ជាច្រើនដែលតែងតែ គាំទ្រក្រុម ការងារយើងខ្ញុំ តាំងពីដើម រហូតមក។

0 ความคิดเห็น:

แสดงความคิดเห็น

 
Top